ភ្នំពេញ៖ ភាគច្រើន ប្រិយមិត្តធ្លាប់តែឃើញ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ស្លៀក ឈុតសាមញ្ញៗ បែបក្មេងវ័យជំទង់ ពេលឡើងឆាកសម្តែងម្តងៗ ហើយកម្របានឃើញ រូបនាង ស្លៀកឈុតកូនក្រមុំប្រពៃណីខ្មែរណាស់។

កាលពីម្សិលមិញនេះដែរ គណនីហ្វេសប៊ុករបស់តារាកំប្លែង នាយក្រូច បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងឈុតកូនក្រមុំកូនកំលោះ រវាង នីឡា ជាមួយនឹងនាយចឺម យ៉ាងស្រស់ស្អាតប្លែក។

ចំពោះរូបសម្រស់ របស់តារាកំប្លែងវ័យក្មេងរូបនេះ គឺពិតជាលេចធ្លោ និងស្អាតថែមមួយកម្រិតទៀត មិនចាញ់សម្រស់តារាស្រីជើងចាស់ប៉ុន្មាននោះទេ ពេលគ្រងឈុតកូនក្រមុំប្រពៃណីខ្មែរបែបនេះ។

ក្នុងនោះដែរ កញ្ញា វ៉ាន់ នីឡា  ទំនងជាទទួលថតឲ្យសម្អាងការណាមួយហើយ ដែលគេតម្រូវឲ្យនាង តែងខ្លួនក្នុងឈុតរៀបការ ជាមួយនាយ ចឺម។ ហើយជាពិសេសទៀតនោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរលើរូបនាងថា ពិតជាសុភាព និងគួរស្រឡាញ់ ជាងឈុតសម្លៀកបំពាក់ផ្សេងៗ៕

តោះមើលសម្រស់របស់ កញ្ញា វ៉ាន់ នីឡា ក្នុងឈុតកូនក្រមុំប្រពៃណីខ្មែរទាំងអស់គ្នា៖ 

កញ្ញា វ៉ាន់ នីឡា ស្រស់ស្អាតប្លែកក្នុងឈុតកូនក្រមុំ

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ តារាកំប្លែង វ៉ាន់ នីឡា រងទាំងការសរសើរ និងរិះគន់ស្របគ្នា ក្រោយពេលរូបនាងបានភ្ជាប់ពាក្យជាមួយនឹង មិត្តប្រុសរបស់នាង

ស្របពេលតារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោក ផន រង្សី ដែលជាកូនប្រុសលោក ភី សុគន្ធធី កាលពីម្សិលមិញរួចមក ក៏មានទាំងមតិសរសើរ និងរិះគន់ព្រមៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងស្រី វ៉ាន់ នីឡា បានរៀបចំឡើងយ៉ាងអធិកអធម នៅគេហដ្ឋានរបស់ លោកសុវណ្ណ រិទ្ធី (ហៅ វ៉ិចទ័រ) ស្ថិតក្នុងបុរីពិភពថ្មី ហើយក៏មានតារាប្រុស ស្រីជាច្រើនដួង បានចូលរួមសម្តែងការត្រេកអរ ក្នុងពិធីនោះផងដែរ។

មិនតែប៉ុណ្ណោះ គូដណ្តឹង របស់កញ្ញា វ៉ាន់ នីឡា បានជូនបណ្ណាការ ចំនួន៣ម៉ឺនដុល្លារឯណោះ តែពួកគេក៏មិនទាន់អាចរៀបការបានភ្លាមៗនោះទេ ព្រោះថាពួកគេនៅវ័យក្មេងពេក ដែលខាងស្រី វ័យទើប១៧ឆ្នាំ រីឯខាងប្រុស ទើបតែ២៤ឆ្នាំតែប៉ុណ្ណោះ ហើយត្រូវរង់ចាំរយៈពេល៣ឆ្នាំ ទើបអាចចូលរោងជ័យជាមួយគ្នាបាន។

ក្នុងនោះដែរ មានអ្នកលេងបណ្តាញសង្គមភាគច្រើន មានការភ្ញាក់ផ្អើល ពេលឃើញ កញ្ញា វ៉ាន់ នីឡា បានសម្រចចិត្តភ្ជាប់ពាក្យ ជាមួយនឹងមនុស្សដែលនាងស្រឡាញ់យ៉ាងឆាប់រហ័សបែបនេះ ព្រោះលឺថាទាក់ទងគ្នាទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ។

ជាពិសេសក៏មានមតិជាច្រើន បានសរសើរ និងជូនពរឲ្យពួកគេចេះស្រឡាញ់គ្នានិងថែរក្សាគ្នាដល់ចាស់កោងខ្នង កុំឲ្យបែកបាក់ដូចតារាដទៃទៀត។ ប៉ុន្តែនៅក្នុងនោះ ក៏មានមតិរិះគន់គួរសមផងដែរ ទៅលើការភ្ជាប់ពាក្យរបស់វ៉ាន់ នីឡា ដែលអ្នកខ្លះថា "ហេតុអ្វីចាំបាច់ ភ្ជាប់ពាក្យទាំងវ័យក្មេងបែបនេះ"? រីឯអ្នកខ្លះ បានពោលពាក្យថា "ខ្លាចកូនអត់មានស្វាមី មែន បានឆាប់រៀបចំទុកដាក់យ៉ាងនេះ"?

ចំពោះមតិរិះគន់ លើរឿងភ្ជាប់ពាក្យរបស់ កញ្ញា វ៉ាន់នីឡា បានធ្វើឲ្យរូបនាង កើតក្តីមិនសុខចិត្ត ដែលគ្រាន់តែនាងភ្ជាប់ពាក្យ ជាមួយនឹងមនុស្សប្រុស ដែលនាងស្រឡាញ់ សោះ ចាំបាច់និយាយពាក្យមិនល្អ និងរិះគន់ដាក់បែបនេះ។ ហើយរូបនាងក៏បានបង្ហោះរូប និងសរសេរសារក្នុងហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុននេះថា "G morning jah អរគុណចំពោះការសរសើរ តែអ្នករិះគន់ពេលណា ទើបរិះគុណចប់"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា