ភ្នំពេញ៖ ស្របពេលតារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោក ផន រង្សី ដែលជាកូនប្រុសលោក ភី សុគន្ធធី កាលពីម្សិលមិញរួចមក ក៏មានទាំងមតិសរសើរ និងរិះគន់ព្រមៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងស្រី វ៉ាន់ នីឡា បានរៀបចំឡើងយ៉ាងអធិកអធម នៅគេហដ្ឋានរបស់ លោកសុវណ្ណ រិទ្ធី (ហៅ វ៉ិចទ័រ) ស្ថិតក្នុងបុរីពិភពថ្មី ហើយក៏មានតារាប្រុស ស្រីជាច្រើនដួង បានចូលរួមសម្តែងការត្រេកអរ ក្នុងពិធីនោះផងដែរ។

មិនតែប៉ុណ្ណោះ គូដណ្តឹង របស់កញ្ញា វ៉ាន់ នីឡា បានជូនបណ្ណាការ ចំនួន៣ម៉ឺនដុល្លារឯណោះ តែពួកគេក៏មិនទាន់អាចរៀបការបានភ្លាមៗនោះទេ ព្រោះថាពួកគេនៅវ័យក្មេងពេក ដែលខាងស្រី វ័យទើប១៧ឆ្នាំ រីឯខាងប្រុស ទើបតែ២៤ឆ្នាំតែប៉ុណ្ណោះ ហើយត្រូវរង់ចាំរយៈពេល៣ឆ្នាំ ទើបអាចចូលរោងជ័យជាមួយគ្នាបាន។

ក្នុងនោះដែរ មានអ្នកលេងបណ្តាញសង្គមភាគច្រើន មានការភ្ញាក់ផ្អើល ពេលឃើញ កញ្ញា វ៉ាន់ នីឡា បានសម្រចចិត្តភ្ជាប់ពាក្យ ជាមួយនឹងមនុស្សដែលនាងស្រឡាញ់យ៉ាងឆាប់រហ័សបែបនេះ ព្រោះលឺថាទាក់ទងគ្នាទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ។

ជាពិសេសក៏មានមតិជាច្រើន បានសរសើរ និងជូនពរឲ្យពួកគេចេះស្រឡាញ់គ្នានិងថែរក្សាគ្នាដល់ចាស់កោងខ្នង កុំឲ្យបែកបាក់ដូចតារាដទៃទៀត។ ប៉ុន្តែនៅក្នុងនោះ ក៏មានមតិរិះគន់គួរសមផងដែរ ទៅលើការភ្ជាប់ពាក្យរបស់វ៉ាន់ នីឡា ដែលអ្នកខ្លះថា "ហេតុអ្វីចាំបាច់ ភ្ជាប់ពាក្យទាំងវ័យក្មេងបែបនេះ"? រីឯអ្នកខ្លះ បានពោលពាក្យថា "ខ្លាចកូនអត់មានស្វាមី មែន បានឆាប់រៀបចំទុកដាក់យ៉ាងនេះ"?

ចំពោះមតិរិះគន់ លើរឿងភ្ជាប់ពាក្យរបស់ កញ្ញា វ៉ាន់នីឡា បានធ្វើឲ្យរូបនាង កើតក្តីមិនសុខចិត្ត ដែលគ្រាន់តែនាងភ្ជាប់ពាក្យ ជាមួយនឹងមនុស្សប្រុស ដែលនាងស្រឡាញ់ សោះ ចាំបាច់និយាយពាក្យមិនល្អ និងរិះគន់ដាក់បែបនេះ។ ហើយរូបនាងក៏បានបង្ហោះរូប និងសរសេរសារក្នុងហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុននេះថា "G morning jah អរគុណចំពោះការសរសើរ តែអ្នករិះគន់ពេលណា ទើបរិះគុណចប់"

តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ? 

មតិរបស់អ្នកលេងហ្វេសប៊ុក ទាំងសរសើរ និងរិះគន់ព្រមគ្នា

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ពិធីភ្ជាប់ពាក្យតារាកំប្លែងស្រីវ័យក្មេង និងស្រស់សោភា គឺកញ្ញា វ៉ាន់ នីឡា ជាមួយលោកផន រង្សី បានប្រារព្ធធ្វើនៅគេហដ្ឋានរបស់លោកវ៉ិចទ័រ ស្ថិតក្នុងបុរីពិភពថ្មី ដោយត្រូវគេដឹងថា ខាងឪពុកម្តាយកូនកំលោះ លោកភី សុគន្ធធី និងភរិយា បានជូនបណ្ណាការចំនួន៣ម៉ឺនដុល្លារ ។

បើតាមលោកវ៉ិចទ័របានឱ្យដឹងថា ចំពោះពិធីរៀបមង្គលការកូនស្រីគាត់នោះ គឺនឹងត្រូវរង់ចាំរយៈពេល៣ឆ្នាំទៀត ដោយគាត់អះអាងថា កូនគាត់ទាំង២នាក់នៅក្មេងពេក ហើយការទំនាក់ទំនងរបស់ពួកគាត់ គឺទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ឧសភា ២០១៦ នេះ តារាកំប្លែងវ័យក្មេង និងមានសម្រស់ស្រស់សោភា គឺកញ្ញា វ៉ាន់ នីឡា ជាកូនស្រីរបស់លោកសុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានភ្ជាប់ពាក្យ ជាមួយលោកផន រង្សី ដែលជាកូនប្រុសរបស់លោកភី សុគន្ធធី ម្ចាស់ផលិតកម្ម ភី សុគន្ធធី ល្ខោនបាសាក់ និងតន្ត្រី ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា