រាជធានីភ្នំពេញ ៖ ពិធីភ្ជាប់ពាក្យតារាកំប្លែងស្រីវ័យក្មេង និងស្រស់សោភា គឺកញ្ញា វ៉ាន់ នីឡា ជាមួយលោកផន រង្សី បានប្រារព្ធធ្វើនៅគេហដ្ឋានរបស់លោកវ៉ិចទ័រ ស្ថិតក្នុងបុរីពិភពថ្មី នាព្រឹកថ្ងៃទី១៩ ឧសភា ២០១៦ ដោយត្រូវគេដឹងថា ខាងឪពុកម្តាយកូនកំលោះ លោកភី សុគន្ធធី និងភរិយា បានជូនបណ្ណាការចំនួន៣ម៉ឺនដុល្លារ ។
បើតាមលោកវ៉ិចទ័របានឱ្យដឹងថា ចំពោះពិធីរៀបមង្គលការកូនស្រីគាត់នោះ គឺនឹងត្រូវរង់ចាំរយៈពេល៣ឆ្នាំទៀត ដោយគាត់អះអាងថា កូនគាត់ទាំង២នាក់នៅក្មេងពេក ហើយការទំនាក់ទំនងរបស់ពួកគាត់ គឺទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ឧសភា ២០១៦ នេះ តារាកំប្លែងវ័យក្មេង និងមានសម្រស់ស្រស់សោភា គឺកញ្ញា វ៉ាន់ នីឡា ជាកូនស្រីរបស់លោកសុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានភ្ជាប់ពាក្យ ជាមួយលោកផន រង្សី ដែលជាកូនប្រុសរបស់លោកភី សុគន្ធធី ម្ចាស់ផលិតកម្ម ភី សុគន្ធធី ល្ខោនបាសាក់ និងតន្ត្រី ។
ប្រភព៖ កោះសន្តិភាព
កំណត់ហេុតខ្មែរឡូត៖
គួររំលឹកដែរថា នាព្រឹកថ្ងៃទី១៩ ឧសភា ២០១៦ នេះ តារាកំប្លែងវ័យក្មេង និងមានសម្រស់ស្រស់សោភា គឺកញ្ញា វ៉ាន់ នីឡា ជាកូនស្រីរបស់លោកសុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានភ្ជាប់ពាក្យ ជាមួយលោកផន រង្សី ដែលជាកូនប្រុសរបស់លោកភី សុគន្ធធី ម្ចាស់ផលិតកម្ម ភី សុគន្ធធី ល្ខោនបាសាក់ និងតន្ត្រី ។
ទន្ទឹមនឹងនោះផងដែរ កាលពីថ្ងៃទី ២៧ មេសា មុននេះ តារាកំប្លែងស្រីវ័យក្មេង ប្រចាំក្រុមកំប្លែង នាយ ពែកមី គឺនាងតូច នីឡា មួយរយៈពេលចុងក្រោយនេះ គេឃើញនាង ហាក់រំលេចសារខូចចិត្ត តូចចិត្ត ជាបន្តបន្ទាប់នៅលើ Facebook របស់នាង ជាក់ស្តែងកាលពីអំឡុង ពេលមុនចូលឆ្នាំខ្មែរ នាងធ្លាប់រំលេចសារថា ចង់ដើរចេញពីមនុស្ស ជាទីស្រលាញ់ និងគ្រួសារ ព្រោះតែគេគិតថា នាងរឹង និងមិនយល់ចិត្តនាង ។
តាមរយៈសារជាច្រើន ដែលនាងរំលេច បន្តបន្ទាប់ នៅលើ Facebook នោះ បានសរបញ្ជាក់ ឲ្យមហាជនបានដឹងថា កូនស្រីរបស់អ្នក ដឹកនាំក្រុមកំប្លែង ស៊ីធីអិន លោក តាវិចទ័រ គឺ កញ្ញា នីឡា កំពុងតែពិបាក ចិត្តយ៉ាងខ្លាំង ដោយនៅពេលថ្មីៗនេះ នាងបានរំលេចសារថ្មី មួយទៀត ដោយនាងបានសរសរបង្ហាញ ពីអារម្មណ៍សោកសៅថា « ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំហើយ ចូលឆ្នាំខ្មែរគេសប្បាយ ជាមួយបងប្អូន និងសង្សារ រឺមួយប្ដីរបស់គេ ចំណែកខ្ញុំវិញសប្បាយ បានមួយភ្លេត មានរឿងជាមួយ ម៉ែពុក និងមនុស្សម្នាក់ទៀត អ្វីដែលខ្ញុំចង់បាននោះ គឺចង់ដើរលេងជាមួយ មនុស្សដែល ខ្ញុំស្រឡាញ់ និងបងប្អូននៅមុន ថ្ងែចូលឆ្នាំ ព្រោះបានគិត ហើយថា ថ្ងៃចូលឆ្នាំ គេមិនបានមកទេ ព្រោះគេរវល់ ជាមួយបងប្អូនគេ ចឹងហើយទើបចង់ដើរ លេងមុនថ្ងៃចូលឆ្នាំ ប៉ុន្តែគេទាំងអស់គ្នា មិនបាន យល់ពីខ្ញុំទេ ហើយថែមទាំងគិតថា ខ្ញុំជាមនុស្សម្នាក់ ដែលរឹងហើយមិនយល់ អ្វីទាំងអស់ ចឹងហើយខ្ញុំគិតនៅទៀត ក៏មិនមានន័យអីទេ»។
តារាកំប្លែងរូបនេះ បានសរសេរបន្ថែមទៀតថា « ខ្ញុំសុខចិត្តដើរចេញពី ជីវិតរបស់គេទាំងអស់គ្នា សង្ឃឹមថា ពេលដែលខ្ញុំចេញទៅអ្នក និងមានសេរីភាព និងទៅណា មកណាគ្មានអ្នកខឹង និងអ្នកចំណែកបងប្អូន និងពុកម៉ែខ្ញុំគាត់ នឹងលែងខ្វល់ទៀតហើយ ពេលគ្មានខ្ញុំ ហើយខ្ញុំក៏សុំទោស ចំពោះមនុស្សម្នាក់ ដែលខ្ញុំស្រឡាញ់ស្មើ និងជីវិតរបស់ខ្ញុំ. ខ្ញុំជាមនុស្សម្នាក់ ដែលតែងតែហួងហែង អ្នកគ្រប់ពេលប្រច័ណ្ឌគ្រប់យ៉ាង មកពីខ្ញុំស្រឡាញ់អ្នកពេក.. តែពេលនេះ ខ្ញុំដូចជាមនុស្ស មិនដឹងអី ព្រោះអីពេលនេះ ខ្ញុំគ្មានសល់អ្វីទៀតទេ នៅពេលគ្មានខ្ញុំសង្ឃឹមថា គេនឹងសប្បាយចិត្ត » ។
សារដែលយើង លើកយកមកនេះ គ្រាន់តែជាសារមួយ ក្នុងចំណោមសារជាច្រើន ដែលតារាកំប្លែងរូបនេះ បង្ហោះនៅលើ Facebook របស់នាងតែប៉ុណ្ណោះ។ ជារឿយៗ ទស្សនិកជនតែងតែ បានឃើញស្នាមញញឹម ភាពសប្បាយរីករាយ ដែលនាងក៏ដូចជា ក្រុមកំប្លែង បានបង្ហាញ ឲ្យមហាជនបានឃើញ ប៉ុន្តែយើងមិនដឹងទេថា តារារូបនេះមាន បង្កប់ទុក្ខសោកអ្វីខ្លះឡើយ ព្រោះថាមួយរយៈពេលចុងក្រោយនេះ នាងហាក់បង្ហាញ អារម្មណ៍សោកសៅ ខូចចិត្តខ្លាំង ។
ពាក់ព័ន្ធការលើក ឡើងខាងលើនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅនាង ដើម្បីសាកសួរពី បញ្ហាខាងលើនេះដែរ ប៉ុន្តែយើងមិនអាចទាក់ទងបាន តែយើងរង់ចាំ ការបកស្រាយរបស់នាង នៅពេលក្រោយ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]