(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មាន ក្នុងបណ្ដាញសង្គម បានធ្វើការផ្សព្វផ្សាយបន្តគ្នាថា តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រី របស់អ្នកគ្រប់គ្រងកម្មវិធីកំប្លែង លោក សុវណ្ណ ឫទ្ធី ហៅតាវិចទ័រ ថាបានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយកូនប្រុសអ្នកមាន ចោលនាយ ចឺម ដែលគេបានសន្និដ្ឋានថា អ្នកទាំងពីអាចធ្លាប់មានស្នេហា ជាមួយគ្នានោះ នៅពេលនេះ តារាកំប្លែង នាង វ៉ាន់ នីឡា បានចេញមុខមកស្រាយ តាមរយៈវិដេអូឃ្លីប ដោយបានបង្ហាញថា រវាងនាង និងនាយ ចឺម គឺមិនបានស្រឡាញ់គ្នា ក្នុងផ្លូវស្នេហានោះទេ តែស្រឡាញ់គ្នាទុកដូចជា បងប្អូនបង្កើត ។

ក្នុងវីដេអូឃ្លីប មានរយៈពេលប្រមាណ៤នាទី កញ្ញា វ៉ាន់ នីឡា ដែលទើបតែមានគូដណ្ដឹងថ្មីថ្មោង មាននិយាយថា នាងសូមធ្វើការបដិសេធ ចំពោះ Account Facebook មួយចំនួន ដែលបានយកឈ្មោះនាង ទៅប្រើក្នុងន័យរិះគន់អ្វីមួយ ដែលនាងមិនបានដឹងខ្លួនសោះ។ ជាមួយគ្នានេះ នាងក៏បានបញ្ជាក់ថា នាងនិងនាយចឺម ថ្វីត្បិតតែលេងកំប្លែងជាមួយគ្នា ស្និទ្ធស្នាលគ្នាជាច្រើនឆ្នាំ តាំងពីតូចពិតមែន ប៉ុន្តែមិនបានស្រឡាញ់គ្នានោះទេ ពោលនាងស្រឡាញ់នាយ ចឺម គឺទុកដូចជាបងប្អូនបង្កើត រាប់អានគ្នា មិនដូចអ្វីដែលមហាជន គិតនោះឡើយ។

ចង់ដឹងថា កញ្ញា វ៉ាន់ នីឡា និយាយបកស្រាយអ្វីខ្លះ សូមទស្សនាវីដេអូឃ្លីប នេះជាមួយ Khmertalking ទាំងអស់គ្នា៖ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦ ស្របពេលតារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោក ផន រង្សី ដែលជាកូនប្រុសលោក ភី សុគន្ធធី កាលពីម្សិលមិញរួចមក ក៏មានទាំងមតិសរសើរ និងរិះគន់ព្រមៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងស្រី វ៉ាន់ នីឡា បានរៀបចំឡើងយ៉ាងអធិកអធម នៅគេហដ្ឋានរបស់ លោកសុវណ្ណ រិទ្ធី (ហៅ វ៉ិចទ័រ) ស្ថិតក្នុងបុរីពិភពថ្មី ហើយក៏មានតារាប្រុស ស្រីជាច្រើនដួង បានចូលរួមសម្តែងការត្រេកអរ ក្នុងពិធីនោះផងដែរ។ មិនតែប៉ុណ្ណោះ គូដណ្តឹង របស់កញ្ញា វ៉ាន់ នីឡា បានជូនបណ្ណាការ ចំនួន៣ម៉ឺនដុល្លារឯណោះ តែពួកគេក៏មិនទាន់អាចរៀបការបានភ្លាមៗនោះទេ ព្រោះថាពួកគេនៅវ័យក្មេងពេក ដែលខាងស្រី វ័យទើប១៧ឆ្នាំ រីឯខាងប្រុស ទើបតែ២៤ឆ្នាំតែប៉ុណ្ណោះ ហើយត្រូវរង់ចាំរយៈពេល៣ឆ្នាំ ទើបអាចចូលរោងជ័យជាមួយគ្នាបាន។

ក្នុងនោះដែរ មានអ្នកលេងបណ្តាញសង្គមភាគច្រើន មានការភ្ញាក់ផ្អើល ពេលឃើញ កញ្ញា វ៉ាន់ នីឡា បានសម្រចចិត្តភ្ជាប់ពាក្យ ជាមួយនឹងមនុស្សដែលនាងស្រឡាញ់យ៉ាងឆាប់រហ័សបែបនេះ ព្រោះលឺថាទាក់ទងគ្នាទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ។

ជាពិសេសក៏មានមតិជាច្រើន បានសរសើរ និងជូនពរឲ្យពួកគេចេះស្រឡាញ់គ្នានិងថែរក្សាគ្នាដល់ចាស់កោងខ្នង កុំឲ្យបែកបាក់ដូចតារាដទៃទៀត។ ប៉ុន្តែនៅក្នុងនោះ ក៏មានមតិរិះគន់គួរសមផងដែរ ទៅលើការភ្ជាប់ពាក្យរបស់វ៉ាន់ នីឡា ដែលអ្នកខ្លះថា "ហេតុអ្វីចាំបាច់ ភ្ជាប់ពាក្យទាំងវ័យក្មេងបែបនេះ"? រីឯអ្នកខ្លះ បានពោលពាក្យថា "ខ្លាចកូនអត់មានស្វាមី មែន បានឆាប់រៀបចំទុកដាក់យ៉ាងនេះ"?

ចំពោះមតិរិះគន់ លើរឿងភ្ជាប់ពាក្យរបស់ កញ្ញា វ៉ាន់នីឡា បានធ្វើឲ្យរូបនាង កើតក្តីមិនសុខចិត្ត ដែលគ្រាន់តែនាងភ្ជាប់ពាក្យ ជាមួយនឹងមនុស្សប្រុស ដែលនាងស្រឡាញ់ សោះ ចាំបាច់និយាយពាក្យមិនល្អ និងរិះគន់ដាក់បែបនេះ។ ហើយរូបនាងក៏បានបង្ហោះរូប និងសរសេរសារក្នុងហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុននេះថា "G morning jah អរគុណចំពោះការសរសើរ តែអ្នករិះគន់ពេលណា ទើបរិះគុណចប់"៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា