ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់ លីអូបៀរ ឆ្នាំ២០១៦ (LEO Cup National Volleyball 2016) ជាព្រឹត្តិការណ៍ ប្រកួតបាល់ទះ លំដាបថ្នាក់ជាតិ ដ៏អស្ចារ្យបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ឯពហុកីឡាដ្ឋានអូឡាំពិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ។

ការប្រកួតថ្នាក់តំបន់ នៅភ្នំពេញ របស់ LEO Ber National Volleyball Cup ២០១៦ ដែលមានការប្រកួត រវាងកីឡាករ ចំនួន៨ក្រុម មកពីខេត្តកណ្តាល កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និងភ្នំពេញ បានបញ្ចប់ហើយ កាលពីម្សិលមិញនេះ ហើយជាលទ្ធផល ក៏បានរកឃើញក្រុម ដែលទទួលជ័យជំនះ ចំនួន២ក្រុម គឺក្រុមយុវជនភ្នំពេញថ្មី និងក្រុម វិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះដែរ ក៏មានការប្រកួតលក្ខណៈមិត្តភាព រវាងក្រុមក្រសួងមហាផ្ទៃ និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ផងដែរ ក្នុងលទ្ធផល ៣-២។

ចំពោះការប្រកួតថ្នាក់តំបន់ ជាបន្តនឹងធ្វើឡើង នៅតំបន់ព្រះសីហនុ ចាប់ពីថ្ងៃទី៨ ខែ១៣ ខែមិថុនា ឆ្នាំ២០១៦ ដែលមានការចូលរួម ពីកីឡាករ មកពីខេត្ត ព្រះសីហនុ កោះកុង កំពត កែប និងតាកែវ៕





ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ១ ថ្ងៃទី ២៣ 

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ២ ថ្ងៃទី ២៤

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ៣ ថ្ងៃទី ២៥

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ៤ ថ្ងៃទី ២៦

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ៥​ ថ្ងៃទី ២៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]