ភ្នំពេញ៖ ប្រិយមិត្ដដែលជាអ្នកគាំទ្រវិស័យកីឡា ប្រាកដជាទន្ទឹមរងចាំ មើលលទ្ធផលការប្រកួតលើកទី៤ របស់កីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ ដែលធ្វើឡើងកាល ពីថ្ងៃម្សិលមិញទី ២៦ ជាក់ជាមិនខាន ដែលលទ្ធផលមានដូចនៅខាងក្រោម៖

-ក្រុមសមាគមនិស្សិត ឈ្នះការប្រកួតលើ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ ដោយលទ្ធផល ៣-០

-ក្រុមយុវជនភ្នំពេញថ្មី ឈ្នះការប្រកួតលើ ក្រុមយុវជនទំពាំងស្នងឬស្សី ដោយលទ្ធផល ៣-២

-ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឈ្នះការប្រកួតលើ ក្រុមយុវជនសង្កាត់ព្រែកឯក ដោយលទ្ធផល  ៣-០

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ១ ថ្ងៃទី ២៣ 

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ២ ថ្ងៃទី ២៤

ចុចទីនេះ ដើម្បីមើលលទ្ធផលការប្រកួតលើកទី ៣ ថ្ងៃទី ២៥

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់ លីអូបៀរ ឆ្នាំ២០១៦ (LEO​ Cup National Volleyball 2016)នេះ បានធ្វើឡើង នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទះ លំដាប់ថ្នាក់ជាតិ ដ៏អស្ចារ្យបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ថ្ងៃទី២៨ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយនឹងមានគូប្រកួតមិត្តភាពពិសេស រវាងក្រុមបញ្ចាការដ្ឋានអង្គរក្ស និងក្រុមក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ នឹងមានការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ MYTV ចាប់ពីម៉ោង២រសៀលតទៅ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]