ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់ លីអូបៀរ ឆ្នាំ២០១៦ (LEO​ Cup National Volleyball 2016) គឺ​ ជាព្រឹត្តិការណ៍ប្រកួតបាល់ទះលំដាប់ថ្នាក់ជាតិ ដ៏អស្ចារ្យបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានត្រឡប់មកទៀតហើយ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ។

LEO Cup National Volleyball 2016 វគ្គជំរុះមណ្ឌលរាជធានីភ្នំពេញ ទទួលបានការដាក់ពាក្យចូលរួមប្រកួតក្នុង

មណ្ឌល បានចំនួន៨ក្រុម ដូចរាយនាមខាងក្រោម:

 ១. ក្រុមយុវជនសាមគ្គី

​ ២.យុវជនបុរីកីឡា

​ ៣.អង្គការដើម្បីភាពញញឹមនៃកុមារ

 ៤.សមាគមនិស្សិត

 ៥.យុវជនទំពាំងស្នងឬស្សី

 ៦.យុវជនភ្នំពេញថ្មី

 ៧.វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា

 ៨.​យុវជនសង្កាត់ព្រែកឯង

ក្នុងនោះក្រុមប្រឹក្សា និងគណះកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន:

ពូល A :

១. ក្រុមយុវជនសាមគ្គី, ២.យុវជនបុរីកីឡា,​ ៣.អង្គការដើម្បីភាពញញឹមនៃកុមារ,  ៤.សមាគមនិស្សិត

ពូល B :

១.យុវជនទំពាំងស្នងឬស្សី, ២.យុវជនភ្នំពេញថ្មី, ៣.វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា,  ៤.​យុវជនសង្កាត់ព្រែកឯង។

ការប្រកួតវគ្គជំរុះ មណ្ឌលរាជធានីភ្នំពេញ មានរយះពេល៦ថ្ងៃចាប់ពីថ្ងៃ អង្គារ៍ ទី២៣ រហូតដល់ថ្ងៃអាទិត្យទី២៨​ ដែលជាថ្ងៃផ្តាច់ព្រ័ត្រ នៃការប្រកួត។

ដែលជាលទ្ធផល ក្នុងថ្ងៃប្រកួតទី១ ថ្ងៃអង្គារ៍ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះ ឃើញថា៖

-ក្រុមសមាគមនិស្សិត ឈ្នះការប្រកួតលើ ក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៣-០

-ក្រុមយុវជនបុរីកីឡា ឈ្នះការប្រកួតលើ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដោយលទ្ធផល ៣-១

-ក្រុមយុវជនសង្កាត់ព្រែកឯង ឈ្នះការប្រកួតលើ ក្រុមយុវជនទំពាំងស្នងឫស្សី ៣-១

ជាក់ស្តែងក៏នៅមានការប្រកួតមិត្តភាព ពិសេសរវាងក្រុមវិសាខា ជាមួយក្រុមសាលាខេត្តកំពង់ចាមផងដែរ។

ចំណែកថ្ងែទី២៨ខែកុម្ភៈ នឹងមានគូប្រកួតមិត្តភាពពិសេស រវាងក្រុមបញ្ចាការដ្ឋានអង្គរក្ស និងក្រុមក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ នឹងមានការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ MYTV ចាប់ពីម៉ោង២រសៀលតទៅ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]