ភ្នំពេញ៖ លទ្ធផលនៃការប្រកួតទី១ កាលពីថ្ងៃទី ២៣ និងការប្រកួតលើកទី២ ថ្ងៃទី ២៤  ខែកុម្ភៈ ប្រិយមិត្ដប្រហែលជា ជ្រាបច្បាស់មកហើយ ថាតើថាក្រុមណាជាអ្នក ទទួលជ័យជំនះ យ៉ាងណាមិញ សម្រាប់លទ្ធផលការប្រកួតជាលើកទី៣ កាលពីថ្ងៃទី ២៥ មានដូចជាខាងក្រោម៖

-ក្រុមវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ឈ្នះការប្រកួតលើ ក្រុមយុវជនទំពាំងស្នងឬស្សី ដោយលទ្ធផល ៣-១

-ក្រុមយុវជនភ្នំពេញថ្មី ឈ្នះការប្រកួតលើ ក្រុមយុវជនសង្កាត់ព្រែកឯក ដោយលទ្ធផល ៣-១

-ក្រុមយុវជនបុរីកីឡា ឈ្នះការប្រកួតលើ ក្រុមយុវជនសាមគ្គី ដោយលទ្ធផល  ៣-០

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់ លីអូបៀរ ឆ្នាំ២០១៦ (LEO​ Cup National Volleyball 2016)នេះ បានធ្វើឡើង នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទះ លំដាប់ថ្នាក់ជាតិ ដ៏អស្ចារ្យបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ថ្ងៃទី២៨ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយនឹងមានគូប្រកួតមិត្តភាពពិសេស រវាងក្រុមបញ្ចាការដ្ឋានអង្គរក្ស និងក្រុមក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ នឹងមានការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ MYTV ចាប់ពីម៉ោង២រសៀលតទៅ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]