កាលពីព្រឹកមិញនេះ ព័ត៌មានដែលបានផ្សព្វផ្សាយ អំពីទំព័រហ្វេសប៊ុកអ្នកនាង ពេជ្រ សោភា បានធ្វើការបង្ហោះសារមួយ ជូនដំណឹងដល់មហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបអំពីការលាឈប់របស់នាង ពីផលិតកម្មរស្មីហង្សមាសរួចមក មានអ្នកគាំទ្រមិនតិចទេ ដែលបានសម្តែងការសោកសៅ។

ចំណែកលោក សុខ ជំនោរ ដែលជាអ្នកនិពន្ធនៅផលិតកម្មរស្មីហង្សមាសវិញ គាត់ក៏បានបញ្ចេញចំណាប់អារម្មណ៍មួយចំនួនផងដែរ តាមរយ:ការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក។ យោងទៅតាមការសរសេររៀបរាប់ពីគណនីឈ្មោះ Sok Chomnor (សុខ ជំនោរ) មានជាអាទ៌យ៉ាងដូច្នេះថា៖ «បើសិនជាការពិតមែន: ខ្ញុំសូមបង្ហាញភាពសោកស្តាយច ំពោះពេជ្រសោភា ក្នុងការសម្រេចចិត្តនេះ តែមិនសោកស្តាយចំពោះ ការសម្រេចចិត្តចាកចេញទេគឺស្តាយចំពោះ ការខិតខំប្រឹងប្រែងខ្លាំង ក្នុងកំឡុង៤ឆ្នាំចុងក្រោយនេះ ទាំងការខំទាក់ទងអ្នកខាងក្រៅ  អ្នកនិពន្ធភ្លេង ផ្តល់ឱកាសអោយក្មេងៗ អ្នកRap បង្កើតក្រុមរាំ ចំណាយផ្ទាល់ខ្លួន។ មិនមែនតែពេជ្រសោភាតែអ្នកផ្សេងក៏បាន និងកំពុងប្រឹងបែបនេះ ។ ខ្ញុំសង្ឃឹមថា ពេជ្រសោភានឹងមានគោលការណ៍ច្ប ាស់លាស់ លើអាជីពសិល្បះ ជាពិសេសនឹងបង្ហាញភាពជោគជ័យចំពោះដួងវិញ្ញាណឪពុករបស់នាង ដែលនាងតែងបានបង្ហាញអារម្មណ៍ តាមហ្វេសប៊ុគក្នុងគ្រាបាត់ប ង់អ្នកមានគុណ។ សោភាក៏ដូចខ្ញុំ ហង្សមាសជាកន្លែងដែលផ្តល់ឱកា សសម្រាប់ថ្ងៃនេះ តែទាស់ត្រង់ខ្ញុំមានស្ទឹងសង្កែជាចំណុចចាប់ផ្តើម។ (រវាងសាច់និងបន្លែ បើស្លកកូរ បន្លែមានតម្លៃជាងសាច់)»៕

តើប្រិយមិត្តមានមតិយោបល់យល់ឃើញយ៉ាងណាដែរ?

ប្រភព៖ FB Sok Chomnor

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា