នៅវេលាព្រលឹមថ្ងៃអាទិត្យទី៦ ខែធ្នូ ឆ្នាំ២០១៥នេះ ទំព័រហ្វេសប៊ុក Pich Sophea (ពេជ្រ សោភា) បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលមួយ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនសឹងតែមិនគួរឲ្យជឿទៀតផង។

សារនៅលើទំព័រ ពេជ្រ សោភា បានសរសេរថា «នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើនៅហង្សមាស និងរស្មី (ហង្ស) មាសហើយ តែនាងខ្ញុំនឹងធ្វើការងាររបស់នាង(ខ្ញុំ) អោយចប់គឺ (the voice Cambodia) អរគុណដល់ក្រុមហ៊ុនហង្សមាស ដែលធ្វើឲ្យជីវិតគ្រួសារបានល្អរហូតមកដល់ថ្ងៃនេះ។ ខ្ញុំមានថ្ងៃ (នេះ) គឺបានមកពីហង្សមាសទាំងអស់» ។

នេះជាព័ត៌មានជំហានដំបូង មិនទាន់មានការបញ្ជាក់លម្អិត យ៉ាងណានៅឡើយទេ ព័ត៌មានបន្ថែម នឹងមានចុះផ្សាយ នៅពេលបន្ទាប់៕

ប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ ចំពោះការចាកចេញរបស់នាង បើសិនជាការពិតមែន?




ចុចអាន៖ សុខ ជំនោរ បង្ហោះសារលើហ្វេសប៊ុក សោកស្តាយ ការលាឈប់ របស់ពេជ្រ សោភា

ប្រភព៖ FB Pich Sophea

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា