ភ្នំពេញ៖ តើមាន បេក្ខនារីប៉ុន្មាននាក់ ដែលអាចធ្វើឲ្យ គ្រូបង្វឹកប្រុសទាំងពីរ នាក់ នាំគ្នា ដណ្ដើម ធ្វើជាកូនក្រុមនោះ?

តែទាំងនេះ ពិតជាមាន ដោយ បេក្ខនារី បាន មុន្នីល័ក្ខ នៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia បានធ្វើឲ្យ លោក ឆន សុវណ្ណរាជ និងលោក ណុប បាយ៉ារិទ្ធ នាំគ្នា ដណ្ដើមយករូបនាង ខណៈពេលដែល នាងច្រៀងបទ ឆ្កួតព្រោះស្នេហ៍បង នៅលើឆាក ដែលជាសំនៀងដើម ជារបស់ កញ្ញា ឳក សុគន្ធកញ្ញានោះ។ យ៉ាងណាមិញ សម្រាប់ការច្រៀងរបស់នាង គឺនាងទទួលបាន ការចុចប៉ូតុង ២ ពីគ្រូបង្វឹកខាងលើនេះ និងធ្វើការប្រទាញប្រទង់គ្នា រហូតធ្វើឲ្យនាង ស្រក់ទឹកភ្នែក និងត្រូវបាន លោក ឆន សុវណ្ណរាជ ជាអ្នកជូតទឹកភ្នែក នៅលើឆាក តែម្ដង។ 

គួរបញ្ជាក់ថា សម្លេងរបស់នាង បានទទួលការសរសើរ ពីគ្រូបង្វឹកទាំង៤ ដែលនាងជាបេក្ខនារីដំបូង នៅក្នុងការប្រកួត កាលពីយប់ម្សិលមិញនេះ។ ចង់ជ្រាបច្បាស់ ថាសម្លេង នាងយ៉ាងណា និងចង់ដឹងថា តើគ្រូបង្វឹកមួយរូបណា ដែលនាងរើស សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា ដែលបានដក ស្រង់ចេញពី ទំព័រហ្វេសប៊ុក The Voice Cambodia ៖


រៀបចំដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ