រៀមច្បងគម្រូ ឃើញ លីម តិចម៉េង ផុសសារប្លែកៗ ណុប បាយ៉ារិទ្ធ និយាយលើកទឹកចិត្តភ្លែត

//s9.kh1.co/f1/f109aa5c3b52a19135c7b2a73897661b698a8df5.jpeg
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០២២ ១២ល្ងាច · មួយឆ្នាំមុន

មិនដែលទុកសិស្សប្អូនចោលទេ ណុប បាយ៉ារិទ្ធ ឃើញ លីម តិចម៉េងនិយាយបែបនេះ លោកចេញមុខមកលើកទឹកចិត្តភ្លាម។

ភ្នំពេញ៖ ពិតណាស់ លោក លីម តិចម៉េច ក្រោយឈ្នះពាន Cambodian Idol រដូវកាលទី៤ គេសង្កេតឃើញប្រាចាប្រិយភាពហាក់ឡើងខ្ពស់ខ្លាំង ខណៈមានមហាជនចូលចិត្តច្រើន។ លើសពីនេះទៅទៀត ចាប់តាំងពីជាប់ឈ្មោះជាម្ចាស់ជ័យលាភី លោករឹតតែទទួលបានការងារច្រើនជាបន្តបន្ទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយឈានជើងចូលសិល្បៈមួយរយៈ ថ្មីៗនេះកំលោះតូច លីម តិចម៉េង បានបង្ហោះសារប្លែកៗ ហើយនិយាយបញ្ចេញអារម្មណ៍យ៉ាងដូច្នេះថា៖ 

ហូបបាយសុខៗ នឹកវីដេអូចាស់ៗពេលប្រលងតាំងពីវគ្គ Online Audition រហូតដល់ Final អង្គុយមើលតាំងពីម៉ោង ០៨:៥០យប់រហូតដល់ថ្មើរនេះម៉ោង ០១:៥៥យប់ សើចខ្លះ រំភើបខ្លះ យំខ្លះ សើចលាយយំលាយរំភើបខ្លះ នឹកឃើញពីទឹកចិត្ត នឹង គុណដ៏ធំធេងរបស់បងប្អូនទាំងអស់គ្នា រួមទាំងកម្មវិធីទាំងមូលដែលបានផ្តល់មកឲ្យខ្ញុំបាទដែលផ្តើមពីក្មេងឃ្វាលគោ ទៅជា អ្នកចម្រៀងគ្មានប្រាក់ឈ្នួល ប្តូរមកជា អ្នកចម្រៀងតាមភោជនីយដ្ឋាន ប្រែជាបេក្ខជនមួយរូប ហើយក្លាយជាម្ចាស់ជ័យលាភី គុណដែលខ្ញុំចង់ថ្លែងគឺប្រហែលជាមានតែខ្ញុំទេទើបយល់ពីទំហំដ៏ធំធេងមួយនេះ អរគុណសម្រាប់ភ្លៀងមួយមេដ៏មានតម្លៃ ក្នុងពេលកំពុងមានគ្រោះរាំងស្ងួតនេះ បងប្អូនទាំងអស់គ្នាកុំបារម្មទំពាំងមួយមើមនេះទទួលគុណនេះហើយ នឹង ចែករំលែកសម្រាប់ទំពាំងផ្សេងៗទៀត ដើម្បីបង្កើតជាព្រៃឬស្សីសម្រាប់ជាតិដ៏ស្រស់ស្អាតរបស់យើង។ 

សម្ដីលោក លីម តិចម៉េង


ទន្ទឹមនឹងឃើញ លោក លីម តិចម៉េច បង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួន ក៏មានអ្នកាំទ្រចូលទៅcomment លើកទឹកចិត្តគ្រប់ៗគ្នា។ ក្នុងនោះដែរ គេក៏ឃើញមានកំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ចេញមុខមកនិយាយលើកទឹកចិត្តបន្ថែមយ៉ាងដូច្នេះថា៖ 

បងបាននិយាយរួចហើយ មិនមែនដោយសារម៉េងមានមុខដូចបងកាលពីក្មេងទេ គឺដោយសារម៉េងមានសមត្ថភាពល្អពីធម្មជាតិមានការខិតខំប្រឹងប្រែង ។ ហើយបងក៏បានលើកឡើងដែរថា ធ្វើជាអ្នកសិល្បៈមួយរូបមានត្រឹមតែសមត្ថភាពមិនទាន់គ្រប់គ្រាន់ទេមិនខ្វះទេអ្នកមានសមត្ថភាព តែបើមិនអាចធ្វើឲ្យមហាជនស្រលាញ់ចូលចិត្តបាន សមត្ថភាពដែលមាននោះនិងជូរផ្អូមចោលអត់បានការ ។ អាចធ្វើឲ្យមហាជនស្រលាញ់ចូលចិត្តគាំទ្រទូទាំងប្រទេសបានមិនមែនជារឿងធម្មតាទេ ព្រោះក្តីស្រលាញ់នោះគឺពួកគាត់ពេញចិត្តនិងផ្តល់ឲ្យ ហើយទាល់តែយើងធ្វើឲ្យគាត់ពេញចិត្ត ព្រោះគាត់មិនចេះតែពេញចិត្តទេ បើចឹងនរណាៗក៏អាចល្បីបានដែរ។ទើបបងចេះតែនិយាយថា សូមកុំបំផ្លាញទឹកចិត្តស្រលាញ់ គាំទ្ររបស់មហាជន។ រក្សាហើយពង្រឹងក្តីស្រលាញ់មួយហ្នឹងឲ្យកាន់តែរឹងមាំនិងរីកកាន់តែធំ។ យើងដើរទៅមុខវែងប៉ុណ្ណា យូរប៉ុណ្ណាដោយសារអ្នកគាំទ្ររបស់យើង សូមកុំធ្វើឲ្យពួកគាត់ខកបំណង។កសាងក្តីស្រលាញ់គឺយូរណាស់ តែបើបំផ្លាញក្តីស្រលាញ់ត្រឹមតែមួយពព្រិចភ្នែកទេ។ បងជឿថាម៉េងជាមនុស្សចេះគិតល្អិតល្អន់ឱនលំទោន ជាមនុស្សត្រង់ ហើយឆ្លាត ដូច្នេះទើបបងមានទំនុកចិត្តលើម៉េងរហូតមកថា ម៉េងអាចក្លាយជាតារាចម្រៀងល្បី មានអ្នកគាំទ្រស្រលាញ់ទូទាំងប្រទេសបាន៕ 

សម្ដីលោក ណុប បាយ៉ារិទ្ធ

សូមទស្សនារូបភាពខាងក្រោម៖ 

លោក លីម តិចម៉េង
លោក លីម តិចម៉េង
លោក លីម តិចម៉េង
លោក លីម តិចម៉េង
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
សារបង្ហោះ លោក លីម តិចម៉េង
សារបង្ហោះ លោក លីម តិចម៉េង
ការបញ្ចេញមតិពី លោក ណុប បាយ៉ារិទ្ធ
ការបញ្ចេញមតិពី លោក ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T