ហ្វេនចាំមើល ឡើងចាស់អស់ហើយ!​ តារាប្រុសទាំងនេះ មិនដឹងពេលណាដល់គូ

//s9.kh1.co/19/19db73d2a8f14e6db555364e29fe70927951c746.jpeg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ពូកែចែបេះដូងណាស់ តារាទាំងនេះនៅមិនទាន់បើកបង្ហាញមុខគូស្នេហ៍ទេ ខណៈវ័យរឹតតែច្រើន។

កម្សាន្ត៖ អាចនិយាយបានថា អ្នកនៅក្នុងសង្គមសិល្បៈ មិនថាសិល្បករ សិល្បការិនីនោះទេ ភាគច្រើនគេឃើញនៅលីវ ច្រើនជាងរៀបការ ឬមានដៃគូ។ ប៉ុន្តែក្នុងនោះ ក៏មានតារាមួយចំនួន បើកបង្ហាញមុខគូស្នេហ៍ ហើយខ្លះទៀត ក៏បានភ្ជាប់ពាក្យជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ទោះបីប្រើជីវិតនៅលីវមកយូរឆ្នាំ ប៉ុន្តែតារាជាច្រើន តែងបង្ហាញពីជីវិតរស់នៅយ៉ាងរីករាយ ខណៈការងារសិល្បៈកាន់តែជោគជ័យ ហើយទទួលបានប្រជាប្រិយភាពរឹតតែខ្លាំងផងនោះ។ ហើយតារាប្រុសដែលមានអាយុច្រើន ប៉ុន្តែមិនទាន់គិតគូររឿងមានដៃគូជីវិតនោះមានដូចជា៖ 

១៖ លោក ករុណា ពេជ្រ

តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ករុណា ពេជ្រ ត្រូវបានគេដឹងថា ជាតារាចម្រៀង និងអ្នកជំនួញមួយរូប។ ហើយពេលនេះរូបលោក ឈានចូលវ័យ៤០ជាងឆ្នាំហើយ ប៉ុន្តែគេមិនធ្លាប់បាមឃើញតារារូបនេះបង្ហាញមុខគូស្នេហ៍នៅឡើយទេ។ 

លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ

២៖ លោក ណុប បាយ៉ារិទ្ធ

កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ឈានជើងចូលសិល្បៈមកយូរឆ្នាំ ហើយមានភាពល្បីល្បាញផងដែរ។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ លោកនៅមិនទាន់មានដៃគូ ឬធ្លាប់បានបង្ហាញមុខគូស្នេហ៍នោះទេ ខណៈឆ្នាំនេះអយុ៤០ជាងទៅហើយ។ 

លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ

៣៖ លោក ទេព រិនដារ៉ូ

តារាឆ្នើមជើងចាស់ពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសម្ដែង លោក ទេព រិនដារ៉ូ ទោះបីឈានចូលវ័យ៥០ជាងឆ្នាំតែលោកមិនទាន់គិតគូររឿងគូស្រករឡើយ៕ 

លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
ណុប បាយ៉ារិទ្ធករុណា ពេជ្រទេព រិនដារ៉ូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T