គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើល វាមិនដែលយន្តហោះឯណា ហោះទៅបុក កីឡាករបាល់ទាត់ ពេលកំពុងប្រកួតនោះទេ។

ប៉ុន្តែវាពិតជាមានមែន ដោយអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកក្រដាស បត់ចេញជាយន្តហោះ គប់ចុះទៅតារាងបាល់ទាត់ របស់កីឡាដ្ឋាន Wembley ដែលមានអ្នកទស្សនាជាង ៩០ ០០០ នាក់។ អ្វីដែលអស្ចារ្យនោះគឺយន្តហោះ បានហោះទៅបុកពីក្រោយក្បាលរបស់កីឡាករពេរ៉ូ Hansell Riojas ដែលកំពុងតែឈរស្ងៀមទៅវិញ។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបមិត្តភាពនេះ ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះក្រុមជម្រើសជាតិពេរ៉ូ ដោយលទ្ធផល ៣ទល់នឹង០ ដោយគ្រាប់បាល់ទាំងបីគ្រាប់ រកបានដោយខ្សែប្រយុទ្ធហង្សក្រហម Sturridge នៅនាទីទី ៣២, ខ្សែការពារ Cahill នៅនាទីទី ៦៥ និងកីឡាករ Jagielka នៅនាទីទី ៧០។


តើយន្តហោះទៅបុកកីឡាករយ៉ាងម៉េច មានតែទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖

[អាក្រក់ និងព្រៃផ្សៃណាស់! បុរស៣៨នាក់ រំលោភបូក លើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅម៉ាឡេស៊ី]

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[ម្តាយចាប់ចងនិងវាយ ជនល្មើសរំលោភកូនស្រីខ្លួន នឹងរំពាត់មុខមហាជន (វីដេអូ)]

[វីដេអូ-សាហាវ៖ បាញ់មួយគ្រាប់ ពីក្រោយក្បាល ប្លន់អ្នករត់តាក់ស៊ី យ៉ាងឃោរឃៅបំផុត!]

[ផ្អើលនាំគ្នាស្តាប់យុវតីខ្មែរ បកស្រាយ បទចម្រៀង Price Tag រហូតទប់ សំណើចមិនបាន (Video inside)]

 

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]