ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មនុស្សប្រុស- ស្រីចំនួន០៧នាក់បានស្លាប់បន្តបន្ទាប់គ្នា ដោយថប់ខ្យល់ក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ដែលនៅជាប់នៅក្នុងនោះ ។

បើតាមលោក អនុសេនីយ៍ឯក មុយ ណន អធិការស្តីទីស្រុកបន្ទាយស្រី បានប្រាប់អោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ជាង៥ ល្ងាច ថ្ងៃទី ៣១ ឧសភា ២០១៤ នេះនៅចំណុចអណ្តូងលូមួយ ស្ថិតនៅក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈពេលដែលមានមនុស្សម្នាក់ជ្រុះលុយចំនួន បីពាន់រៀលធ្លាក់ចូលទៅក្នុងអណ្តូងលូនោះ ហើយបានចុះទៅរើស យកមកវិញ ក៏មានអាការៈ ប្រកាច់នៅក្នុងអណ្តូងលូនោះ  ឃើញដូច្នេះក៏មានមនុស្ស៧នាក់ទៀត ចុះទៅជួយអន្តរាគមន៏ បណ្តាលឱ្យស្លាប់ បន្តបន្ទាប់គ្នាសរុបទាំងអស់ ចំនួន០៧នាក់( ស្រី០២នាក់-ប្រុស០៥នាក់) ។លោក អធិការស្តីទី បានឱ្យដឹងទៀតថា អណ្តូងលូនេះជាអណ្តូង ចាស់ដែលគេ ខានប្រើប្រាស់យូរហើយ ដូច្នោះ អណ្តូងនេះគ្មានខ្យល់អុកស៊ីសែននោះទេ ។

បើតាមអ្នកជំនាញបានឱ្យដឹងថា បើសិនជាចង់ចុះទៅក្នុងអណ្តូងលូ ដើម្បីស្តារ ឬក៏ធ្វើអ្វីមួយ ប្រការដែលល្អ គឺយើងត្រូវរកចន្លុះភ្លើង ដុតទម្លាក់ទៅក្នុងអណ្តូង ជាមុនសិន បើសិនជាចន្លុះនោះរលត់នោះបង្ហាញថា អណ្តូងនោះគឺគ្មានខ្យល់អុកស៊ីសែនទេ ដូច្នេះយើងមិនត្រូវ ចុះទៅក្នុងអណ្តូងនោះទេ ព្រោះវាអាចធ្វើឱ្យយើងថប់ខ្យល់ស្លាប់ ។

គួរបញ្ជាក់ផងដែរថា ករណីមនុស្សស្លាប់ ក្នុងអណ្តូងលូនេះ មិនមែនជាករណីទីមួយ ទេសម្រាប់ខេត្តសៀមរាប គឺវាបានកើតឡើង ច្រើនលើក មកហើយ ដោយលើកទី១ កើតឡើងនៅក្បែរសាលា គរុកោសល្យសៀមរាប លើកទី២កើតឡើង នៅក្នុងស្រុក ស្រីស្នំនិងលើកទី៣ កើតឡើង នៅស្រុកសូត្រនិគម ដែលបីលើកខាងលើនេះ បានឆក់យកជីវិត មនុស្សអស់០៧នាក់ ទៅហើយ ។ ដោយឡែកសម្រាប់ ករណីទី៤  នេះគឺបានកើតឡើង នៅនៅស្រុក បន្ទាយស្រីដែលបានឆក់ យកជីវិតមនុស្ស០៧នាក់តែម្តង។

ករណីស្រដៀងគ្នា នៅចិន៖ [គួរឲ្យសង្វែគ! ជិតមួយគ្រួសារ ថប់ដង្ហើមស្តូកស្តឹង នៅក្នុងលូ ពេលចូលទៅរើសទូរស័ព្ទ ដែលធ្លាក់ចូលក្នុងនោះ]

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖

[អាក្រក់ និងព្រៃផ្សៃណាស់! បុរស៣៨នាក់ រំលោភបូក លើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅម៉ាឡេស៊ី]

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[ម្តាយចាប់ចងនិងវាយ ជនល្មើសរំលោភកូនស្រីខ្លួន នឹងរំពាត់មុខមហាជន (វីដេអូ)]

[វីដេអូ-សាហាវ៖ បាញ់មួយគ្រាប់ ពីក្រោយក្បាល ប្លន់អ្នករត់តាក់ស៊ី យ៉ាងឃោរឃៅបំផុត!]

[ពិតៗ! យន្តហោះ ហោះទៅបុក កីឡាករបាល់ទាត់ ពេលកំពុងប្រកួត (Video inside)]

[ផ្អើលនាំគ្នាស្តាប់យុវតីខ្មែរ បកស្រាយ បទចម្រៀង Price Tag រហូតទប់ សំណើចមិនបាន (Video inside)]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]