ម៉ាឡេស៊ី៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ ត្រូវបានបុរស៣៨នាក់ ដាក់ថ្នាំបោកយកទៅរំលោភបូក ម្តងម្នាក់ៗ អស់ជាច្រើនម៉ោង នៅឯខ្ទមបោះបង់មួយកន្លែង។

បើតាមរបាយការណ៍ បានឲ្យដឹងថា ការរំលោភដ៏ព្រៃផ្សៃនេះ បានកើតឡើង នៅភាគខាងជើង រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២០ ខែឧសភា កន្លងទៅនេះ ដែលដំបូងឡើយ ក្មេងស្រីរងគ្រោះ បានជូបជុំជាមួយនឹងមិត្តភក្តិ ដែលមានគ្នារហូតដល់ទៅ១៧នាក់ ដោយមាន ប្រើប្រាស់គ្រឿងញៀនផងដែរ ហើយមិត្តភក្តិរបស់នាង គឺជាដៃជើង នៅក្នុងការចាប់រំលោភនេះ។ គេបានឲ្យដឹងទៀតថា មានបុរសជាច្រើននាក់ បានរំលោភក្មេងស្រីរងគ្រោះ ដែលមានចំនួន ប្រមាណជា៣៨នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ។

យោងទៅតាមការស៊ើបអង្កេត របស់ប៉ូលីសម៉ាឡេស៊ី បានបង្ហាញថា មិត្តភក្តិរបស់នាងក៏ មានចំណែកក្នុងការរំលោភនេះផងដែរ ហើយគេចាប់ខ្លួន សង្ស័យបាន១៣នាក់ ដែលក្នុងនោះគេចាប់បាន គ្រួសារមួយដែលមានឪពុក និងកូនប្រុស២នាក់ បានពាក់ព័ន្ធក្នុងករណីរំលោភបូកនេះ ផងដែរ ហើយពួកគេទាំងអស់ គឺសុទ្ធតែជាមនុស្សនៅក្នុងភូមិតែមួយ។ ជាមួយគ្នានេះដែរ ប៉ូលីសកំពុងតែតាមចាប់ខ្លួន ជនសង្ស័យដែលនៅសល់ មកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា តំបន់អាស៊ីជាតំបន់ ដែលមានអត្រារំលោភសេពសន្ថវៈ ច្រើនជាងគេបំផុត ដែលតាមរបាយការណ៍ បានបង្ហាញថា មានមនុស្សស្រីនៅក្នុងតំបន់អាស៊ី ប្រមាណ៣,០០០នាក់ ត្រូវបានគេរំលោភនៅក្នុងឆ្នាំ២០១២ ដែលក្នុងនោះមាន៥២ភាគរយ គឺជាក្មេងស្រីសិស្សសាលា ដែលមានអាយុក្រោម១៦ឆ្នាំ។ នៅក្នុងករណីរំលោភសេពសន្ថវៈ ជនជាប់ចោទត្រូវផ្តន្ទាទោស ដាក់ពន្ធនាគាររហូត ដល់ទៅ៣០ឆ្នាំផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[ម្តាយចាប់ចងនិងវាយ ជនល្មើសរំលោភកូនស្រីខ្លួន នឹងរំពាត់មុខមហាជន (វីដេអូ)]

[វីដេអូ-សាហាវ៖ បាញ់មួយគ្រាប់ ពីក្រោយក្បាល ប្លន់អ្នករត់តាក់ស៊ី យ៉ាងឃោរឃៅបំផុត!]

[ពិតៗ! យន្តហោះ ហោះទៅបុក កីឡាករបាល់ទាត់ ពេលកំពុងប្រកួត (Video inside)]

[ផ្អើលនាំគ្នាស្តាប់យុវតីខ្មែរ បកស្រាយ បទចម្រៀង Price Tag រហូតទប់ សំណើចមិនបាន (Video inside)]

ជនជាប់ចោទដែល ចាប់ខ្លួនបាន៖

ភូមិកើតហេតុ៖

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]