ម៉ាឡេស៊ី៖ ម្តាយម្នាក់ ដែលបានចាប់ចងជនល្មើសរំលោភកូនស្រី ហើយវាយនឹងរំពាត់ យ៉ាងឃោរឃៅនោះ បច្ចុប្បន្នកំពុងប្រឈមមុខនឹងច្បាប់ ដោយសារតែធ្វើតាមទំនើងចិត្ត មិនគិតពីច្បាប់។

វីដេអូដែលបានបង្ហោះនៅលើបណ្តាញអ៊ិនធើណែត បានបង្ហាញពីសកម្មភាពម្តាយ កំពុងតែសំពង បុរសអាយុ ២៨ ឆ្នាំម្នាក់ នៅភូមិមួយ នាភាគខាងឥសាន្ត ប្រទេសម៉ាឡេស៊ី។ ក្នុងនោះបុរសម្នាក់នេះ ត្រូវស្ត្រីជាម្តាយ យករំពាត់វាយគូទដល់របួសធ្ងន់ រហូតត្រូវបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។


បើតាមជំនួយការស្នងការប៉ូលីស លោក Lai Yong Heng បានអោយដឹងថា ប៉ូលីសបានធ្វើការ មើលឃ្លីបវីដេអូចប់ហើយ ហើយក៏កំពុងតែស្វិតស្វាញ កំណត់អត្តសញ្ញាណម្តាយ និងអ្នកចូលដៃដទៃទៀត ដែលបានចាប់បុរសចង និងស្រាតខោដើម្បីវាយគូទនោះ។

លោកបានបន្តទៀតថា ជនល្មើសមានស្នាមរបួសជាច្រើន នៅត្រង់ដងខ្លួននិងក្បាល ហើយត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខណៈជនល្មើសម្នាក់ផ្សេងទៀត ត្រូវមនុស្សមួយក្រុម ប្រើច្បាប់ធម្មជាតិ សម្លាប់ចោលនៅនឹងកន្លែង។ ប៉ុន្តែការដាក់ទោស ដោយខ្លួនឯងនេះ ត្រូវតែមានទោស ដោយអ្នកចូលរួមទាំងអស់ ត្រូវប្រញាប់មកសារភាព ចំណែកឯជនល្មើស ប៉ូលីសនឹងចាត់ការ តាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា ជនល្មើសទាំងពីរខាងលើ បានប្រព្រឹត្តបទល្មើសរំលោភជាច្រើនករណី ទៅលើក្មេងស្រីវ័យជំទង់ជាច្រើន នាភូមិ Tawang នេះ ហើយក៏មានអ្នកលេងបណ្តាញ អ៊ិនធើណែតជាច្រើន បានធ្វើការបញ្ចេញមតិ ដោយគាំទ្រមិនអោយមាន ការដាក់ទោសទៅលើ ម្តាយនោះទេ ព្រោះថាអ្វីដែលគាត់ធ្វើ ដើម្បីផ្តល់ជាមេរៀនដល់អ្នកដទៃ កុំអោយប្រព្រឹត្តអំពើ ថោកទាបដូចនេះទៀត៕


ដូចនេះបើចង់ដឹងច្បាស់ ទស្សនាវីដេអូវាយធ្វើបាបខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើគួរតែដាក់ទោសម្តាយរឺ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖

[អាក្រក់ និងព្រៃផ្សៃណាស់! បុរស៣៨នាក់ រំលោភបូក លើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅម៉ាឡេស៊ី]

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[វីដេអូ-សាហាវ៖ បាញ់មួយគ្រាប់ ពីក្រោយក្បាល ប្លន់អ្នករត់តាក់ស៊ី យ៉ាងឃោរឃៅបំផុត!]

[ពិតៗ! យន្តហោះ ហោះទៅបុក កីឡាករបាល់ទាត់ ពេលកំពុងប្រកួត (Video inside)]

[ផ្អើលនាំគ្នាស្តាប់យុវតីខ្មែរ បកស្រាយ បទចម្រៀង Price Tag រហូតទប់ សំណើចមិនបាន (Video inside)]

 

 

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]