អេកាដ័រ៖ កាលពីថ្ងៃទី ២០ ឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ មានករណី ប្លន់បាញ់សម្លាប់ យ៉ាងសាហាវ យង់ខ្នងមួយ ទៅលើបុរសអ្នករត់តាក់ស៊ីម្នាក់។

ទិដ្ឋភាពទាំងស្រុង នៅក្នុងអំពើដ៏ព្រៃផ្សៃនេះ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព បំពាក់នៅក្នុងរថយន្តតាក់ស៊ីតែម្តង ដោយបានបង្ហាញឲ្យឃើញថា ជនល្មើស បានប្រើកាំភ្លើងខ្លីមួយដើម ដោយលើកយកមកភ្ជង់ត្រង់ក្បាល ជនរងគ្រោះ រួចផ្ទុះអាវុធភ្លាមៗតែម្តង ដោយមិនឲ្យ ជនរងគ្រោះ បានដឹងខ្លួនមុននោះឡើយ។

ក្រោយពីបាញ់សម្លាប់រួច ជនល្មើសដៃឆៅរូបនេះ បានរាវរកប្រាក់ ពីក្នុងហោប៉ាវ ជនរងគ្រោះ ដោយគ្មានភាពតក់ស្លុត ឬ អាណិតអាសូរ អ្វីបន្តិចសោះឡើយ។

គួរបញ្ជាក់ថា បុរសរងគ្រោះជាអ្នកបើកតាក់ស៊ី មានឈ្មោះថា Gregorio Moreira José Zambrano វ័យ ៦២ឆ្នាំ បានស្លាប់នៅក្នុងរថយន្តតាកស៊ីរបស់ខ្លួន ដោយរងនូវគ្រាប់កាំភ្លើង មួយគ្រាប់ ចំពីក្រោយក្បាលធ្លាយមកមុខ។

យ៉ាងណាមិញ បើយោងតាមការបញ្ចេញមតិ របស់អ្នកប្រើប្រាស់ អ៊ិនធើណេតម្នាក់ បានឲ្យដឹងថា ជនល្មើស ជាប៉ូលីស និង ជាជនញៀនថ្នាំមួយរូប បានប្រើប្រាស់កាំភ្លើងប៉ូលីស សំរាប់បាញ់ប្លន់ ជនរងគ្រោះ ខណៈរូបគេ ស្ថិតក្នុងម៉ោងក្រៅកាតព្វកិច្ចការងារ។ ជនល្មើស ត្រូវបានចាប់ខ្លួន នៅថ្ងៃបន្ទាប់ និង ត្រូវបានបញ្ជូនចូលគុក។ ចំណែកជនរងគ្រោះ ក៏ជា ប៉ូលីសចូលនិវត្តន៍ មួយរូបផងដែរ និង បានប្រកបរបរ រត់តាក់ស៊ីនេះ អស់រយៈពេល ៤០ឆ្នាំ មកហើយ៕

ប្រិយមិត្ត យល់យ៉ាងណា ចំពោះករណីប្លន់ យ៉ាងសាហាវនេះ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖

[អាក្រក់ និងព្រៃផ្សៃណាស់! បុរស៣៨នាក់ រំលោភបូក លើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅម៉ាឡេស៊ី]

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[ម្តាយចាប់ចងនិងវាយ ជនល្មើសរំលោភកូនស្រីខ្លួន នឹងរំពាត់មុខមហាជន (វីដេអូ)]

[ពិតៗ! យន្តហោះ ហោះទៅបុក កីឡាករបាល់ទាត់ ពេលកំពុងប្រកួត (Video inside)]

[ផ្អើលនាំគ្នាស្តាប់យុវតីខ្មែរ បកស្រាយ បទចម្រៀង Price Tag រហូតទប់ សំណើចមិនបាន (Video inside)]

ប្រភព៖ ឡាយលីក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]