ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មានមនុស្សពីរនាក់ បានស្លាប់ និង ៣ នាក់ទៀតរងរបួស បន្ទាប់ពីពូកគេបាន ចូលទៅក្នុងលូទឹក ដែលមានជំរៅត្រឹមជង្គង់ ដើម្បីយក ទូរស័ព្ទដៃ ស្រ្តីម្នាក់មកវិញ និង ជួយសង្រ្គោះប្តីរបស់នាង ដែលសន្លប់បាត់ស្មារតី។

គួរបញ្ជាក់ផងដែរ ហេតុការណ៍នេះ បានកើតឡើង នៅពេលស្រ្តី វ័យក្មេងជនជាតិ ចិន ម្នាក់ រស់នៅ ក្នុងទីក្រុង Xinxiang ខេត្ត ហៃណាន ធ្លាក់ទូរស័ព្ទដៃ ដែលទើបនឹងទិញ ទៅក្នុងលូទឹក នៅពេលដែលនាង បានចូលទៅក្នុងបង្គន់ កាលពីថ្ងៃ ពុធកន្លងទៅនេះ។

ភ្លាមៗនោះ ប្តីរបស់ស្រ្តីវ័យក្មេងម្នាក់នេះ បានលោតចូលទៅក្នុងលូ ដើម្បីយកទូរស័ព្ទ ដែលមានតំលៃ ៣២០ ដុល្លារអាមេរិក នោះមកវិញ ប៉ុន្តែ ជាអកុសល គាត់បានសន្លប់បាត់បង់ស្មារតី នៅក្នុងលូទឹកនោះ។ អ្វីដែលគួរឲ្យសង្វែគទៀតនោះ ម្តាយរបស់បុរសម្នាក់នេះ បានចូលទៅក្នុងលូនោះ ដើម្បីជួយសង្រ្គោះ កូនប្រុសរបស់ខ្លូន ប៉ុន្តែគាត់ក៏បានសន្លប់ បាត់ស្មារតី ដែរនៅពេល ចូលទៅក្នុងលូនោះ។ ដោយសារតែមាន ការភ័យខ្លាច ម្តាយក្មេង និង ប្តី ស្លាប់បាត់បង់ជីវិត ស្រ្តីរូបនេះ បានចូលទៅក្នុងលូទៀត បណ្តាលអោយនាង សន្លប់បាត់ស្មារតី ដូចជាប្តី និង ម្តាយក្មេក របស់ខ្លូនអីចឹងដែរ។

ឃើញសមាជិកគ្រូសាររបស់ខ្លួន ដេកស្តូកស្តឹង នៅក្នុងលូ ឪពុកក្មេករបស់ស្រ្តីរូបនេះ បានហៅអ្នកជិតខាងមកជួយ។ ពេលដែលពូកគេមកដល់ កន្លែងកើតហេតុ បុរសវ័យចំណាស់ម្នាក់ បានចូលទៅក្នុងលូនោះ ប៉ុន្តែ មិនអាចងើបឡើងវិញបាន ហើយអ្នកជិតខាងពីរនាក់ទៀត បានចុះទៅជួយ ប៉ុន្តែត្រូវសន្លប់ បាត់ស្មារតីទាំងពីរនាក់ទៀត។

តាមការឲ្យដឹងពី អ្នកជិតខាងម្នាក់ដែលបានចុះទៅ ក្នុងលូនោះ បានឲ្យដឹងថា វាពិតជាមានក្លិនស្អុយខ្លាំងណាស់ ហើយធ្វើអោយខ្ញុំសន្លប់ មុនពេលដែលខ្ញុំ ឃើញអ្វីដែលនៅក្នុងលូនោះ។

ដោយសារតែ ការជួយសង្រ្គោះមនុស្ស ដែលនៅក្នុងលូនោះ ធ្វើអោយសន្លប់ បាត់ស្មារតី អ្នកជិតខាងក៏បាន យកខ្សែរពួរ មកចងដើម្បី ជួយសង្រ្គោះ ជនរងគ្រោះ ដែលសន្លប់នៅក្នុងលូនោះ។

យ៉ាងណាមិញ ប្តី និង ម្តាយក្មេករបស់ស្រ្តី វ័យក្មេងម្នាក់នេះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈពេល ដែលអ្នកជិតខាងផ្សេងទៀត កំពុងស្នាក់ នៅនិងព្យាបាល ដោយមានការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យយ៉ាងខ្លាំង។ ចំនែកឯឪពុកក្មេករបស់នាង ក៏បានរងរបួសផងដែរ។

តាមការឲ្យដឹងពីគ្រូពេទ្យ បាននិយាយថា ការស្លាប់នេះ បណ្តាលមកពី ថប់ខ្យល់ ចំនែកឯអ្នកភូមិ ដែលបានឃើញហេតុការណ៍ នេះបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ នៅមានដង្ហើម ប៉ុន្តែដោយសារ ឡានសង្រ្គោះបន្ទាន់ មកយឺតពេក ទើបធ្វើអោយពួកគេបាត់បង់ជីវិត ទោះបីជាបានយកទៅ មន្ទីរពេទ្យក៏ដោយ៕

ករណីស្រដៀងគ្នា នៅក្នុងប្រទេសកម្ពុជា៖ [មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]


សាច់ញាតិ ជនរងគ្រោះ យំនៅកន្លែងកើតហេតុ

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖

[អាក្រក់ និងព្រៃផ្សៃណាស់! បុរស៣៨នាក់ រំលោភបូក លើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅម៉ាឡេស៊ី]

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នា នៅក្នុងអណ្តូងលូមួយ ខណៈចុះទៅជួយមនុស្សម្នាក់ ដែលជាប់នៅក្នុងនោះ]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[ម្តាយចាប់ចងនិងវាយ ជនល្មើសរំលោភកូនស្រីខ្លួន នឹងរំពាត់មុខមហាជន (វីដេអូ)]

[វីដេអូ-សាហាវ៖ បាញ់មួយគ្រាប់ ពីក្រោយក្បាល ប្លន់អ្នករត់តាក់ស៊ី យ៉ាងឃោរឃៅបំផុត!]

[ពិតៗ! យន្តហោះ ហោះទៅបុក កីឡាករបាល់ទាត់ ពេលកំពុងប្រកួត (Video inside)]

[ផ្អើលនាំគ្នាស្តាប់យុវតីខ្មែរ បកស្រាយ បទចម្រៀង Price Tag រហូតទប់ សំណើចមិនបាន (Video inside)]

 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]