រាជធានីភ្នំពេញ ៖ តារាកំប្លែងពូកែលេងសម្ដី ឲ្យមហាជនផ្ទុះសំណើច នាយស្វិត ដែលមានដងខ្លួនស្វិត ចេញគ្រោងឆ្អឹង ធ្វើឲ្យអ្នកមើលជក់ចិត្ត និងកាយវិការកំប្លែង ពេលសម្តែងម្តងៗ កំពុងតែទទួលបានការគាំទ្រ ជាបន្តបន្ទាប់ ដ្បិតតែលោកជាតារាកំប្លែង វ័យក្រោយពិតមែន ដោយសារតែលោក មានទេពកោសល្យកំប្លែង មិនចាញ់រៀមច្បង។ អ៊ីចឹងហើយទើបលោកឧស្សាហ៍ ឆក់ឱកាសចាប់គូសម្តែង ជាលក្ខណៈកំប្លែងជាមួយ អ្នកនាងខាត់ សុឃីម, កាតុ, អ្នកនាងកាឆយ និងអ្នកនាងគ្រត ជាដៃគូសុទ្ធតែទទួលបានការគាំទ្រ ពីអ្នកនិយមចូលចិត្ត។ ទោះយ៉ាងណា នាយ ស្វិត បានបង្ហាញពីជីវិតសិល្បៈផ្ទាល់ខ្លួន តាំងពីដំបូង រហូតមានគេស្គាល់ជូន អ្នកគាំទ្រនាពេលនេះ ដើម្បីផ្តល់ជូនរឿងរ៉ាវពិតខ្លះៗ។

ថ្លែងប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះ តារាកំប្លែងកំពុងតែឡើងកូដ ព្រោះពូកែនឹករកពាក្យសម្ដីប្លែកៗ ឲ្យមហាជនផ្ទុះសំណើច នាយស្វិត បានរៀបរាប់ឲ្យដឹងថា លោកមានឈ្មោះដើមឈឿន រិទ្ធី ដែលមានស្រុកកំណើត នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកមានបងប្អូន ចំនួន៦នាក់ ប្រុស៣ ស្រី៣ លោកជាកូនទី៣ ក្នុងចំណោមបងប្អូនទាំង៦នាក់ សុទ្ធតែជាអ្នកសិល្បៈ ដោយសារតែពូជពង្សវង្សត្រកូល សុទ្ធតែជាប់ឈាមជ័រអ្នកសិល្បៈ តាំងពីដូនតាមក ប្រចាំខេត្តបាត់ដំបង ពោលគឺល្បីតាំងពីជំនាន់ ល្ខោនលោកតាព្រួញ ហើយបច្ចុប្បន្ននេះ ក្រុមល្ខោនរបស់លោក នៅតែបន្តស្នាដៃសម្តែងដូចមុន ដោយមានឈ្មោះថា ក្រុមល្ខោន «រស្មីអប្សរា»

លោកបានចាប់អាជីពវង់ល្ខោននេះ តាំងពីឆ្នាំ៨០ជាង មកម្ល៉េះ ដោយពីតូចលេងជាតយកុមារ តែឥឡូវចាប់ជំនាញ លេងជាតួបែបផ្លុកកំប្លែងវិញម្តង។ ការចេះ លេងជាតួផ្លុកកំប្លែងបែបនេះ លោកចេះសម្តែងបានដោយសារតែ លួចរៀនជាមួយ លោកបងវាំងដឺ ព្រោះគាត់ធ្លាប់លេងសម្តែង ឲ្យក្រុមល្ខោនម៉ាក់របស់លោក ទើបចេះតែអាចសម្តែងបាន។ លុះដល់ឆ្នាំ១៩៩៥ លោកចាប់ផ្តើមរៀនលេងកំប្លែង ជាមួយបងវាំងដឺ ដោយគាត់បានបង្ហាត់ឲ្យចេះ ពីតាក់តិចកំប្លែង។ រហូតឆ្នាំ២០០១ លោកបានមកនៅភ្នំពេញ ជាមួយបងវាំងដឺ ដោយចេះតែជូនគាត់ ទៅលេងកំប្លែងតាមហាង តែលោកមិនទាន់ហ៊ាន លេងកំប្លែងទេ ព្រោះមិនទាន់ទុកចិត្ត។ លុះគាត់ចែកឋានទៅ បានលោកចាប ចៀន លោកក្រឹម អ្នកនាងខាត់ សុឃីម ជាដើម បានជួយពន្យល់ណែនាំ ព្រោះមើលឃើញថា លោកមានដុងបែបកំប្លែងដែរនោះ ចេះតែបង្ហាញទិសឲ្យលោករៀនសូត្រ ហើយក៏ចេះតែបានពួកគាត់ បើកឱកាសឲ្យសម្តែងកំប្លែង តាំងពីមុនមក ក៏ចេះតែមានគេស្គាល់ មកទល់និងពេលនេះទៅ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម