កែប៖ ប្រភពពីអ្នករៀបចំបុណ្យសមុទ្រ បាននិយាយថា នាង សុន ស្រីពេជ្រ តារាចម្រៀងបទពីដើមៗ ធ្វើឲ្យអ្នករៀបចំកម្មវិធី បុណ្យសមុទ្រ លស់ព្រលឹងមិនតិចទេ ព្រោះបន្ទាប់ពីច្រៀងបានពាក់កណ្ដាល កម្មវិធី ស្រាប់តែនាងខ្យល់ចាប់ក្រោយឆាក ធ្វើឲ្យអ្នកមកជាមួយនាង គក់ផងច្របាច់ផង រឹត លេបថ្នំារួចសម្រាកបន្តិច។ ក្រោយពីនាងបានធូរបន្តិច ក៏ដល់បទនាងល្មម តែនាងនៅតែច្រៀងបានដូចធម្មតា គ្មានអ្នកណាមើលដឹងថា នាងកំពុងតែជិតស្លប់ម្ដងៗ ដោយសារហត់នឿយខ្លាំងពេកនោះទេ ។

អ្នកគ្រប់គ្រងកម្មវិធី បាននិយាយថា លោកលស់ព្រលឹងមិនតិចទេ ព្រោះកម្មវិធីកំពុងតែដំណើរយ៉ាងរលូន តារានីមួយៗសម្ដែងបានយ៉ាងល្អ ព្រោះបានហាត់សមយ៉ាងខ្លាំងក្លា ទំរាំដល់ពេលសម្ដែងពិតប្រាកដ ។ មិនគួរណាសុខៗ ស្រាប់តែចលាចលបែបហ្នឹង.. លោកភ័យស្លន់ដែរ ព្រោះនាង សុន ស្រីពេជ្រ នៅសល់បទចម្រៀងពីរបីបទទៀត ទំរាំចប់។ លោកនៅតែសរសើរនាង សុន ស្រីពេជ្រ ទោះស្ទើរតែសន្លប់ទៅហើយ នៅតែប្រឹងច្រៀង មើលទៅដូចមនុស្សធម្មតា សូម្បីទឹកដមសំឡេង ក៏មិនប្រែប្រួលដែរ នៅតែញញឹមលើវេទិការតន្ត្រី ដាក់មហាជនដែលគាំទ្រនាង ។

ប្រភពពីអ្នករួមដំណើរ ជាមួយនាង សុន ស្រីពេជ្រ តារាចម្រៀងស្រីបែបប្រពៃណីនេះ បាននិយាយប្រាប់ LookingTODAYថា តាមពិត កញ្ញា សុន ស្រីពេជ្រ មិនមែនច្រៀង តែក្នុងថ្ងៃបុណ្យសមុទ្រមួយថ្ងៃហ្នឹងទេ.. នាងច្រៀងតាំងពីមុនហ្នឹងពីរថ្ងៃ ឯណោះ គឺច្រៀងនៅលើរមណីយដ្ឋាន បូកគោ ពេលល្ងាចម្ដង។ រួចនាងក៏ត្រូវងើបពីម៉ោង៥ភ្លឺ ដើម្បីបន្តច្រៀងទៀត ព្រោះម៉ោង៧ព្រឹកគណៈប្រតិភូ នឹងអញ្ជើញមកដល់ ។ ចំណែកឯពេលចុះ ពីបូកគោកមកកែប ស្រីពេជ្រ ក៏បានសំរាកតែបន្តិច រួចក៏ត្រូវចម្រៀងរហូត តាំងពីមុនកម្មវិធីផ្សាយផ្ទាល់ រហូតដល់កម្មវិធីផ្សាយផ្ទាល់ ។

ប្រភពដដែលបាននិយាយថា បើសិនជា សុន ស្រីពេជ្រ បានសម្រាកគ្រប់គ្រាន់ ប្រហែលជាមិនខ្យល់ចាប់កណ្ដាលកម្មវិធីអ៊ីចឹងទេ ។ សំណាងហើយមិនដួលពេលច្រៀងលើឆាក កុំអីវីវរមិនខាន ។ សុន ស្រីពេជ្រ ហាក់ស៊យមិនចាញ់លោក ខេម ប៉ុន្មានទេ ដោយសារតែ ពេលទៅច្រៀងនៅកែប ឡានរបស់នាងអស់អាគុយ កណ្ដាលផ្លូវ ។ ពេល ស្រីពេជ្រ ត្រឡប់មកវិញតាមផ្លូវឡានក៏បែកកង់ទៀត។ ពេលមកផ្ទះវិញឆ្កែជាទីស្រឡាញ់របសនាង ក៏ងាប់បាត់ទៀត ហាក់ស៊យលើស៊យមែនទែន.. ។ ចំណែកឯចំណូលដែលនាងទទួលបាន ពីកម្មវិធីច្រៀងអបអរសាទរបុណ្យសមុទ្រនោះ ក៏មិនរួចថ្លៃសាំងទៀត ស៊យអីក៏ស៊យយ៉ាងនេះ..!៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ