គួរឲ្យសរសើរ! មេម៉ាយផង រវល់សិល្បៈផង សុន ស្រីពេជ្រ ស៊ូបញ្ចប់ការសិក្សាដូចគេដូចឯង

//s9.kh1.co/b1/b178b0160bb890a93f55c934f30b3b1fea62db2f.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

គួរឲ្យសរសើរណាស់ ជាស្ត្រីមេម៉ាយចិញ្ចឹមកូនដល់ទៅ២នាក់ ផងរវល់សិល្បៈផង តែ សុន ស្រីពេជ្រ ស៊ូបញ្ចប់ការសិក្សាដូចគេដូចឯង

រាជធានីភ្នំពេញ ៖ ពិតណាស់ អ្នកនាង សុន ស្រីពេជ្រ ជាតារាចម្រៀងស្រីបែបស្រគត់ស្រគុំ និងមានសមត្ថភាពបកស្រាយចម្រៀងបែបប្រពៃណី មនោសញ្ចេតនា និងកំសត់ យ៉ាងពិរោះធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង មិនតែប៉ុណ្ណោះ រូបនាងក៏ជាកូនស្រីរបស់ តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើទោះបីជីវិតឯកជនមិនសូវសមប្រកបក្តី តែរូបនាង តែងបង្ហាញភាពតស៊ូប្រឹងប្រែង ដើម្បីកូនៗទាំងពីររបស់ខ្លួន ជាងនេះទៅទៀត នៅចិញ្ចឹមមើលថែខុសត្រូវលោកឪពុកដែលកំពុងមានជំងឺថែមទៀតផង។

យ៉ាងណាក្តី​ គេឯងផ្ទុះការសរសើរជាខ្លាំង ជាស្ត្រីមេម៉ាយមមាញឹកខ្លាំងចេញច្រៀងតាមកម្មវិធីនានា ដើម្បីចិញ្ចឹមក្រពះនិងគ្រួសារហើយនោះ ថ្មីៗនេះ រូបនាងនៅបង្ហាញរូបភាពបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ដូចគេដូចឯង ដោយមានវត្តមានឪពុកម្តាយ និងបងៗចូលរួមអបអរសាទរ ជះចំហាយកក់ក្តៅ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
  អ្នកនាង សុន ស្រីពេជ្រ
សុន ស្រីពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T