ភ្នំពេញ៖ ជាក់ស្តែង ហ្វេសសិនក្នុងការដើរលេងនៅតំបន់មាត់សមុទ្រ មានបែបផែន និងមានការស្លៀកពាក់ខុសៗគ្នា តាមរបៀប និងចំណង់ចំណូលចិត្តរបស់មនុស្សរៀងៗខ្លួន ដែលអ្នកខ្លះ ចូលចិត្តសាមញ្ញៗ តែសម្រាប់អ្នកខ្លះ ចូលចិត្តស៊ិចស៊ី បញ្ចេញលើក្រោម ធ្វើឲ្យមនុស្សគ្រប់គ្នា មានការរិះគន់យ៉ាងខ្លាំង។

ក្នុងនោះ គេសង្កេតឃើញថាតារាចម្រៀងស្រី នៅក្នុងផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច តែងតែចូលចិត្តធ្វើដំណើរកម្សាន្ត ទៅកាន់តំបន់សមុទ្រជាញឹកញាប់ រាល់ពេលរូបនាង ទំនេរពីការងារសិល្បៈ។ អ្វីដែលសំខាន់ គឺកញ្ញា វីរៈ និច កម្រធ្វើខ្លួនឲ្យខុសទំនង ដែលត្រូវហ្វេនថាស្តីនោះទេ នាងតែងខ្លួន ឲ្យសមជានិច្ច ជាមួយនឹងសម្លៀកបំពាក់ មិនស៊ិចស៊ីហួស តែក៏មិនហួសសម័យកាលនោះដែរ ។

ក្នុងនោះ ក៏មានមិត្តនារីៗភាគច្រើន បានលេងខ្លួន តាមកញ្ញា វីរៈ និច នៅពេលដើរលេងតាមតំបន់មាត់សមុទ្រ ព្រោះវាមើលទៅ ស្រស់ស្អាតតាមរបៀបថ្លៃថ្នូរ៕

វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង