ភ្នំពេញ៖ លោក ជួប ចាន់កក្កដា ដែលប្រិយមិត្តរាល់គ្នា ហៅថា រ៉ូលីន ហាក់បីដូចជា ឡើងកូដយ៉ាងខ្លាំងក្នុងអាជីពសិល្បៈ និងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ជាលំដាប់ផងដែរ។

លើសពីនេះ តារារូបនេះ ត្រូវបានគេសរសើរពី អត្តចរិតគួរឲ្យស្រលាញ់រាប់អាន និងមិនចេះឆ្មើងឆ្មៃនោះទេ ជាហេតុដែល សម្បូរញាតិរាប់អាន​ ទាំងក្នុងនិងក្រៅរង្វង់សិល្បៈថែមទៀតផង។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ រ៉ូលីន បានធ្វើរឿងមួយ គួរឲ្យសរសើរ និងយកជាគំរូតាម។

តាមរយៈគណនីហ្វេសប៊ុករបស់ រ៉ូលីន បានបង្ហោះនូវវីដេអូមួយ ដែលបានជូនថវិការដល់ទៅ ជីដូនចាស់ជរា គ្មានទីពឹង គួរឲ្យអាណិតមួយរូប។ ក្នុងពេលនោះដែរ រ៉ូលីន បានសួរសុខទុក្ខ ដល់លោកយាយជរារូបនោះ និង ជូនប្រាក់ សម្រាប់គាត់ទុកទិញចំណីឆ្ងាញ់ៗហូប។

យ៉ាងណាមិញ បើទោះបីជា ថវិការដែលរ៉ូលីន បានជូនទៅលោកយាយម្នាក់នោះ មិនច្រើនខ្លាំងបែបណាក៏ដោយ តែការធ្វើបែបនេះ គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ខ្លួន ជាពិសេស ជាទង្វើដែល មិត្តៗយុវវ័យ គួរយកគំរូតាម៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
សកម្មភាពដែល រ៉ូលីន ជូនថវិការទៅដូនជីចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន