ស្អាតណាស់ឥលូវ រ៉ូលីន មើលមិនចង់ស្គាល់

//s9.kh1.co/2e/2e409902cf214c8663c8041f2f4cc9fe0360eebf.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ស្អាតប្លែក ទាក់ភ្នែក តាំងរ៉ូលីន ស្រកសាច់មើលទៅ មានភាពទាក់ទាញ លេចធ្លោ ដូចស្រីពិតៗ។

ភ្នំពេញ៖ ថ្មីៗនេះ រ៉ូលីន បានបង្ហោះរូបជាមួយនឹងការតែងខ្លួនជាមនុស្សស្រីសារជាថ្មី ធ្វើឲ្យម្នាក់ៗមើលថាស្ទើរតែលង់នឹងសម្រស់របស់ រ៉ូលីន ព្រមទាំងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង ជាមួយនឹងរូបរាង មើលទៅតូចជាងមុន ស្ទើរតែដូចស្រីពិតៗ ក្នុងឈុត រ៉ូបខ្លី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ក្នុងការតុបតែងខ្លួនបែបនេះ សិល្បករពហុជំនាញ រ៉ូលីន មានឈ្មោះពិត ជួប​ ចាន់កក្កដា មើលទៅ ពិតជាចាយរាងជាងមុន ក្រោយពីបានសម្រកទម្ងន់បានជោគជ័យ មិនថាចង្កេះ តូចជាងមុន ដៃជើងក៏ស្រឡូន មើលទៅកាន់តែទាក់ទាញទ្វេដង ជាពិសេសពេលលោក បានតែងស្រីបែបនេះ។

យ៉ាងណាមិញ នេះមិនមែនលើកទី ១ ដែលរូបលោក បានធ្វើការតុបតែងខ្លួន និងស្ទាយ៍ស្លៀកពាក់ ទាក់ភ្នែក សមសួន និងមានភាពស្រស់ស្អាតជាពិសេសការតែងខ្លួនជាស្រី ម្តងៗ មានភាពស្រស់ស្អាត មិនចាញ់នារីពិតនោះទេ៕

សូមទស្សនារូបភាពខាងក្រោម​៖

 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
រ៉ូលីន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T