ថៃ៖ តារាសម្ដែង ស៊ីន យូប៊ីន ដែលប្រិយមិត្តរាល់គ្នាបានស្គាល់នាង តាមរយៈខ្សែភាពយន្តភាគ និង MV បទចម្រៀងនោះ បច្ចុប្បន្នសង្កេតឃើញថា នាងកើបបានប្រជាប្រិយភាព និងទទួលបានទីផ្សារសិល្បៈជាច្រើន ទាំងក្នុងនិងក្រៅស្រុក។

ក្រៅពីនេះ តារាស្រីវ័យក្មេងសាច់.សខ្ចីរូបនេះ ក៏ថែមទាំងបានឆាបយកបេះដូងហ្វេនៗ មិននាក់នោះទេ ទៅលើរូបសម្រស់ដ៏ស្រស់ស្អាត និងឃ្យូតគួរឲ្យស្រលាញ់របស់នាង។

ដោយឡែក កាលពីម្សិលមិញ តារាស្រីមុខស្រស់រូបនេះ ក៏បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅឯអាកាសយានដ្ឋាន រហូតធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើ ស៊ីន យូប៊ីន មានដំណើរទៅកាន់ប្រទេសណានោះ? ។ 

តាមការពិតទៅ ការធ្វើដំណើរលើកនេះ គឺនាងបានទៅប្រទេសថៃ ប៉ុន្តែលើកនេះ មានលក្ខណៈពិសេសត្រង់ថា មិនមែនទៅដើរកម្សាន្តនោះទេ ព្រោះថានាងទៅទីនោះដើម្បីបំពេញការងារ។

ជាក់ស្ដែង កញ្ញា ស៊ីន យូប៊ីន ទទួលបានឱកាសដ៏ធំមួយ និងជាកិត្តិយសបំផុត ដោយបានថតខ្សែភាពយន្ត ជាមួយកំពូលតារាចម្រៀងជើងចាស់ ដ៏ល្បីប្រចាំប្រទេសថៃ គឺលោក Aed Carabao ។

បើតាមការឲ្យដឹងពីតារាស្រីរូបនេះ តាមរយៈការបញ្ជាក់ប្រាប់នៅលើគណនីហ្វេសប៊ុក ខ្សែភាពយន្តដែលនាងត្រូវថតនោះ គឺមានចំណងជើង «The Protect» ហើយនាងក៏បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយ យ៉ាងក្រៃលែងផងដែរ ដែលបានរួមការងារជាមួយនឹងតារាប្រុសថៃរូបនេះ៕ 

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន និងលោក Aed Carabao
ស៊ីន យូប៊ីន
លោក Aed Carabao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន