ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពអំឡុងឆ្នាំ២០០១ លោកសែម សង្វាត បច្ចុប្បន្នបានស្ងាត់បាត់មុខឈឹងពីសង្គមសិល្បៈ សូម្បីតែជីវិតឯកជនក៏មិនដឹងយ៉ាងណា ស្របពេលដែលជីវិតរបស់តារារួមទ្រនំមួយចំនួន ប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យ។

មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចឡើង នូវរូបភាពប៉ុន្មានសន្លឹករបស់តារាប្រុសរូបនេះសារជាថ្មីម្តងទៀត ដែលបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងមិននឹកស្មានគ្រប់គ្នាតែម្តង ក្រោយឃើញរូបរាងរបស់លោក។

ដោយក្នុងនោះឃើញថាតារាប្រុសរូបនេះ បានប្រែខ្លួនជាស្គមខ្លាំងមើលមិនចង់ស្គាល់ ចំណែកឯវ័យក៏កាន់តែច្រើនឡើងថែមទៀត។ ជាមួយនឹងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីនឹករលឹក ដល់លោកយ៉ាងខ្លាំង ដែលបានបាត់មុខពីសិល្បៈអស់ពេលជាយូរមកនេះ។

គួររំលឹកផងដែរថា លោកសែម សង្វាត គឺជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ និងអតីតសមាជិកក្រុម ក្រុម EV Band ជាមួយនឹងអ្នកនាងយក់ ថិតរដ្ឋា និងឱក សុគន្ធកញ្ញា តែក្រោយមកលោកក៏បាត់ស្ងាត់ឈឹងពីសិល្បៈ រហូតមកដល់ពេលនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកសែម សង្វាត
លោកសែម សង្វាត
លោកសែម សង្វាត
លោកសែម សង្វាត
លោកសែម សង្វាត និងតារារួមទ្រនំ
លោកសែម សង្វាត និងតារារួមទ្រនំ
លោកសែម សង្វាត និងតារារួមទ្រនំ
លោកសែម សង្វាត បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សែម សង្វាត