រន្ធត់ចិត្ត ដេីមខែតុលាភ្លាម សែម សង្វាត ទទួលមរណភាពហើយ

//s9.kh1.co/e0/e0022942a04e178fc3c394f3b36dc4283de1d397.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ ស្រាប់តែពេលនេះតារាចម្រៀង សែម សង្វាត ទទួលមរណភាពហើយ ដោយសារតែជំងឺប្រចាំកាយ

តារាកម្សាន្ត÷ ជាដំណឹងដ៏សែនរន្ធត់ និងតក់ស្លុតជាក្រៃលែង ក្រោយពេលដែល លោកសែម សង្វាត អតីតតារាចម្រៀងមួយរូបដ៏មានទឹកដមសំនៀងពិរោះនិងជាម្ចាស់បទ ជិវីតកម្មករឆ្លងដែន បានទទួលមរណភាពហើយនៅយប់ថ្ងៃទី ៣០រំលងចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ នាវេលាម៉ោង១២:១០នាទី ដោយសារជំងឺប្រចាំកាយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់កូនប្រុសរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅក្នុងបទសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជា លោកសែម សង្វាត ក៏ធ្លាប់បានប្រាប់ដល់មហាជនថា លោកមានជំងឺក្រពះ ពោះវៀនរុាំងរ៉ៃ ដោយសារតែក្រពះរបស់លោកវាដាច់សរសៃឈាម ព្រមទាំងមានជំងឺទាក់ទងនឹងថ្លើមក្រិនដល់កម្រិត ហើយក៏មានគ្រោះក្នុងប្រមាត់ ដែលធ្វើឲ្យលោកឧស្សាហ៍ពុលចំណី។

ជាចុងបញ្ចប់ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់តារាចម្រៀងរូបនេះ ទៅកាន់សុគិតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
សែម សង្វាត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T