ក្តុកក្តួលណាស់ យក់ ថិតរដ្ឋា ពោលបែបនេះ ក្រោយដឹង សែម សង្វាត ទទួលមរណភាព

//s9.kh1.co/a8/a842d90cb6cf3e5d602f11a9994525b39da66e8b.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកនាង យក់ ថិតរដ្ឋា ដែលជាមិត្តរួមការងារចាស់ សែម សង្វាត ទទួលមរណាភាព បានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយអ្នកនាងបានសរសេររៀបរាប់ដូចខាងក្រោម!

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងមរណភាព លោកសែម សង្វាត អតីតតារាចម្រៀងមួយរូប ដែលមានសម្លេងក្រអួនក្រអៅ បានទទួលមរណភាពហើយ ស្រាប់តែតារាចម្រៀងដ៏ល្បីសម្លេងស្អក អ្នកនាង យក់ ថិតរដ្ឋា ដែលជា មិត្តរួមការងារចាស់ រួមផលិតកម្ម ស្ទឹងសង្កែ បានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយអ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងខ្ញុំនឹងស្វាមីសូមចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់បងប្រុស សែម សង្វាត ដែលជាអតីតសមាជិក ក្រុម EV Band ផង ចាប់ពីថ្ងៃនេះទៅបងលែងមានជំងឺច្រើនទៀតហើយសូមបងបានទៅកាន់ សុគតិភព ជាតិក្រោយសូមអោយបងមានអាយុវែងជាងនេះណាបងប្រុស ទើបតែបានរំលឹកពីបងនៅពេលខ្ញុំនឹងស្វាមីបានថត 3Fun មិនទាន់បានចាក់ផ្សាយផងខ្ញុំនឹងប្តីគិតថាពេលគេចាក់ផ្សាយនឹងផ្ញើរអោយបងមើលព្រោះខ្ញុំនឹងប្តីបានរំលឹក អនុស្សាវរីយ៍ពីក្រុម EV យើងច្រើនរឿងណាស់ 

យក់ ថិតរដ្ឋា

យ៉ាងណាមិញ ក្រោយពីបានចែករំលែកអារម្មណ៍សោកសៅ ជាដំណឹងអកុសលមួយ នឹងពិតជារន្ធត់ក្រៃលែង ដែលបានបាត់បង់ អតីតមិត្តរួមអាជីពបែបនេះ ក៏មានអ្នកគាំទ្រ មហាជន ក៏បានចូលបញ្ចេញមតិ ចូលរួមរំលែកទុក្ខ នៃសព នឹងបានសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក​ បានទៅកាន់សុគតិភព និងបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
លោកសែម សង្វាត
លោកសែម សង្វាត
លោកសែម សង្វាត
លោកសែម សង្វាត
ក្រុម EV Band
ក្រុម EV Band
ក្រុម EV Band
ក្រុម EV Band
សារដែល បានបង្ហោះ
សារដែល បានបង្ហោះ
យក់ ថិតរដ្ឋាសែម សង្វាត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T