ភ្នំពេញ៖ គ្មានអ្វីឈឺចាប់ ជាងបាត់បង់សមាជិកគ្រួសារនោះទេ អ្នកណា ក៏ដូចអ្នកណា សុទ្ធតែ កើតទុក្ខ គ្មានអ្វីប្រៀបស្មើបាន។ ជាក់ស្តែង អារម្មណ៍ តារាកំប្លែងនាយក្រឹម ពេលនេះ មានការឈឺចាប់ជាខ្លាំង ដែលបាត់បង់ម្តាយជាទីស្រលាញ់ ជាទីគោរពរបស់លោក កាលពីម្សិលមិញនេះដែរ។

អ្វីដែលកាន់តែឈឺចាប់អារម្មណ៍ជាងនេះទៅទៀត គឺលោក មិនអាចបានទៅជួបមុខ ម្តាយលោក ជាចុងក្រោយថែមទៀត ដោយសារតែលោក មិនអាចទៅប្រទេសអាមេរិកបាន បានត្រឹមតែមើលសពម្តាយពីចម្ងាយ។ ចំណុចមួយនេះហើយ ធ្វើឲ្យ លោក សែនឈឺចាប់ រកអ្វីប្រៀបផ្ទឹមមិនបាន ដែលមិនអាច សម្លឹងមើលមុខ ម្តាយ មុនពេលលែងបានឃើញ រូបរាងកាយជារៀងរហូត។

ក្នុងនោះ កាលពីមួយម៉ោងមុន នាយក្រឹម ក៏បានបួសមុខភ្លើង សពម្តាយពីចម្ងាយ នៅវត្តប្រាសាទ ជាមួយនឹង ទឹកមុខសោកសង្រែង និងឈឺចាប់ជាខ្លាំង ព្រោះតាមការពិត រូបលោក ពិតជាចង់បួសមុខភ្លើង សពម្តាយ ដល់ទីនោះណាស់ តែមិនអាច៕

ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ នាយក្រឹមផង!!

ម្តាយរបស់លោក ដែលបានទទូលមរណភាពទៅ
នាយក្រឹម ទ្រហោយំ
នាយក្រឹម
នាយក្រឹម
នាយក្រឹម បំបួសមុខភ្លើងសពម្តាយ ពីចម្ងាយ
នាយក្រឹម បំបួសមុខភ្លើងសពម្តាយ ពីចម្ងាយ
នាយក្រឹម បំបួសមុខភ្លើងសពម្តាយ ពីចម្ងាយ
នាយក្រឹម បំបួសមុខភ្លើងសពម្តាយ ពីចម្ងាយ
នាយក្រឹម បំបួសមុខភ្លើងសពម្តាយ ពីចម្ងាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម