ភ្នំពេញ៖ ប្រិយមិត្តបានជ្រាប រួចមកហើយ ពីតារាសម្ដែងស្រី គង់ ចាន់ស្រីមុំ ដែលមានកេរ្ត៍ឈ្មោះ ល្បីល្បាញ ក្នុងវិស័យ ខ្សែភាពយន្តនានា។ លើសពីនេះ នាងត្រូវបានមហាជន ចាប់អារម្មណ៍ពី ជីវភាពរស់នៅ ដ៏ឡូយឆាយ និងពោរពេញ ដោយសុភមង្គលក្នុងជីវិត ក្រុមគ្រួសារទៀតផង។

ជាពិសេស ស្រីមុំ ទទួលបាន ការគាំទ្រខ្លាំង តាមរយៈ រូបសម្ផស្ស ដ៏ស្រស់ស្អាត និងស្ទាយ៍ប្លែកៗ មិនថាការផាត់មុខ ឬសម្លៀកបំពាក់នោះទេ គឺត្រូវចិត្ត របស់មិត្តៗ យុវវ័យខ្លាំង។ ម៉្យាងទៀត គេឃើញថា ទោះបីជា តារារូបនេះ មានកូនស្រី ម្នាក់រួចមកហើយ តែបើនិយាយពី ការលេងខ្លួនវិញ គឺក្រមុំៗ ឃើញហើយ សុំខ្មាស់តែម្ដង។

ជាក់ស្ដែង កាលពីប៉ុន្មាន ម៉ោងមុននេះ ស្រីមុំ បានបង្ហោះរូបភាព ក្នុងគណនីហ្វេសប៊ុកផ្ទាល់ ដែលបង្ហាញ ពីស្ទាយ៍តុបតែងខ្លួន យ៉ាងប្លែកភ្នែក ដោយមិនដែល ឃើញនាងស្លៀកពាក់ បែបនេះពីមុនមក នោះទេ។

តាមរយៈរូបភាព នោះដែរ នាងបានស្លៀកក្នុង ឈុតសម្លៀកបំពាក់ រ៉ូបពណ៌ទឹកមាសវែង ដែលមានការឆ្នៃម៉ូត ឡើងយ៉ាងពិសេស មានលក្ខណៈរឹបរាង បញ្ចេញរូបរាងដ៏ស្រឡូន របស់អ្នកម្ដាយរូបនេះ អមដោយ ការផាត់មុខ បែបស្រាលៗ និងម៉ូតសក់ធ្វើឡើង មានលក្ខណៈ ខុសប្លែក ពីរាល់ដងទៀតនោះ ធ្វើឲ្យមហាជន ឃើញហើយ លាន់មាត់សរសើរ ពីសម្រស់របស់នាង គ្រប់ៗគ្នា៕

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងស្វាមី
ក្រុមគ្រួសាររបស់ គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
ក្រុមគ្រួសាររបស់ គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ