ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនប្រាកដជាបានដឹងហើយថា តារាពហុជំនាញអ្នកនាងខាត់ សុឃីម មានដុងសិល្បៈ ចេះលេងឧបករណ៍ភ្លេងខ្មែរ តាំងតែពីក្មេងខ្ចីមកម្ល៉េះ តែបច្ចុប្បន្ន​នាងបានប្រែខ្លួនអាចលេងបែបសម័យវិញម្តង ខណៈសិល្បៈបុរាណនាងមិនដែលគិតថានឹងបោះបង់ចោល។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីដ៏មានប្រជាប្រិយភាពរូបនេះបានធ្វើកា របង្ហោះនូវវីដេអូមួយ ដែលបានលេងភ្លេងជាមួយនឹងឧបករណ៍ភ្លេងខ្មែរ ឲ្យអ្នកគាំទ្របានទស្សនាជាមួយនឹងទេពកោសល្យ លេងយ៉ាងល្អ និងពីរោះខ្លាំងគួរឲ្យសរសើរ។

ទោះបីជាខានលេងយូរ កម្រនឹងបានឃើញនាងលេងបែបនេះយ៉ាងណាក្តី អ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងការដេញភ្លេងយ៉ាងល្អ រីឯសមត្ថភាពរបស់នាងពិតជាមិនអន់ថយនោះទេ។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រក៏បានសរសើរដល់នាងគ្រប់គ្នា ដែលជាសិល្បៈករម្នាក់ ដែលមិនបោះចោល និងស្រលាញ់សិល្បៈបុរាណ ទោះបីជាមិនសូវទទួលបានការគាំទ្រដូចសិល្បៈសម័យយ៉ាងណាក្តី។ ជាពិសេសនោះគឺនាងបានលេងភ្លេង ដ៏ពីរោះបែបនេះឲ្យអ្នកគាំទ្រ បានទស្សនា និងស្តាប់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម លេងឧបករណ៌ភ្លេងខ្មែរ
អ្នកនាងខាត់ សុឃីម លេងឧបករណ៌ភ្លេងខ្មែរ
អ្នកនាងខាត់ សុឃីម លេងឧបករណ៌ភ្លេងខ្មែរ
អ្នកនាងខាត់ សុឃីម លេងឧបករណ៌ភ្លេងខ្មែរ
អ្នកនាងខាត់ សុឃីម លេងឧបករណ៌ភ្លេងខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម