ភ្នំពេញ៖ អាចនិយាយបានថាតាំងពីតារាចម្រៀងប្រុស សម្បុរស្រអែមដ៏មានប្រជាប្រិយភាពលោក ឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍រួចមក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោក នៅតែមានការគាំទ្រ ខ្លាំងពីសំណាក់ ពុក ម៉ែ បងប្អូនដដែល ។

ជាមួយគ្នានេះដែរបន្ទាប់ពីចាប់ដៃគ្នាជាប្តីប្រពន្ធរួច ឃើញថាតារាចម្រៀងប្រុសរូបនេះ និងភរិយាក៏តែងតែបង្ហាញភាពផ្អែមល្ហែមទៅកាន់គ្នា ធ្វើឲ្យអ្នកគាំទ្រលាន់មាតសរសើរខ្លាំងមែនទែន នាពេលកន្លងមក ។

ជាក់ស្ដែង អ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាងនេះទៅទៀតនោះគឺ តារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ រូបនេះ បានបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុក ឲ្យធ្វើបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញបែបនេះ ។

ក្នុងនោះ លោក ក៏បានបង្ហើបពីរឿងដ៏សប្បាយចិត្តនៅក្នុងគ្រួសារ ប្រាប់ទៅកាន់មហាជនថា៖ «មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ 20សប្តាហ៍ 6ថ្ងៃហើយ អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយមិត្តជួបតែសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ៕ សូមអរគុណ ពីខ្ញុំ ឆាយ វីរៈយុទ្ធ»

ក្រោយពីបានឃើញសារបែបនេះហើយ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសលោក ហើយពួកគេក៏បានចូលរួមអបអរសារទរ នៅពេលដែលតារាចម្រៀងប្រុសរូបនេះ ក្លាយទៅជាឪពុកគេចាប់ពីពេលនេះហើយ៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖

លោក ឆាយ វីរៈយុទ្ធ និង ភរិយា
លោក ឆាយ វីរៈយុទ្ធ និង ភរិយា
អេកូ កូនរបស់ លោក ឆាយ វីរៈយុទ្ធ
អេកូកូនរបស់ លោក ឆាយ វីរៈយុទ្ធ
សាររបស់ លោក ឆាយ វីរៈយុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ