ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងសុគន្ធ និសា ច្បាស់ជាបានដឹងហើយថា នាងតែងតែទទួលបានសេចក្តីស្រលាញ់ ចំពោះអ្នកជុំវិញខ្លួន នៅក្នុងថ្ងៃកំណើតជានិច្ច។

ជាក់ស្តែងនៅក្នុងឆ្នាំនេះដែរ តារាស្រីរូបនេះបានទទួលបានក្តីស្រលាញ់ ពីតារាសម្តែង និងពិធីការិនី កញ្ញាណាក់ ស្រីណា និងតារាសម្តែងប្រុសមួយរូប បានធ្វើការSurprise នំខេកទៅកាន់នាង យ៉ាងរីករាយបំផុត។

ទង្វើមួយនេះ បានធ្វើឲ្យនាងរំភើប និងសប្បាយនៅក្នុងចិត្តជាខ្លាំង ដែលមានមិត្តរួមសិល្បៈដ៏ល្អប្រៀបបានទៅនឹងបងប្អូននឹងគ្នា មិនភ្លេចថ្ងៃកំណើតរបស់ខ្លួន ទោះមានការងារវល់បែបណា។

គួររំលឹកផងដែរណា នេះមិនទាន់ដល់ថ្ងៃខួបកំណើតពិតប្រាកដរបស់នាង នៅឡើយនោះទេ ក៏ប៉ុន្តែនេះជាទឹកចិត្តដ៏ល្អ ដែលនាងបានឆ្លៀតពេលសម្រាប់តារារូបនេះ មកSurprise នាងដល់ផ្ទះតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
ណាក់ ស្រីណាSurprise ខួបកំណើត សុគន្ធ និសា
ណាក់ ស្រីណាSurprise ខួបកំណើត សុគន្ធ និសា
ណាក់ ស្រីណាSurprise ខួបកំណើត សុគន្ធ និសា
ណាក់ ស្រីណាSurprise ខួបកំណើត សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា