អាមេរិក៖ បន្ទាប់ពីបានរៀបការរួចមក តារាសម្ដែង សារ៉ាយ សក្ខណា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ រួមទាំងស្រុកខ្មែរអស់ពេលជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងសម្បុរស្រអែមរូបនេះ បានទៅរស់នៅឯសហរដ្ឋអាមេរិក ដោយទទួលបានចំណងដៃកូនស្រីមួយ ដ៏គួរឲ្យស្រលាញ់ផងដែរ។

លើសពីនេះ គេតែងសង្កេតឃើញថា ជីវិតគ្រួសាររបស់តារាស្រីរូបនេះ តែងមានភាពផ្អែមល្ហែមជាខ្លាំង ព្រមទាំងពោរពេញដោយសុភមង្គលទៀតផង។ តាមរយៈគណនីហ្វេសប៊ុករបស់នាង តែងតែមានការបង្ហោះនូវរូបភាព ពេលដែលមានដំណើរកម្សាន្តជុំគ្នា ជាមួយគ្រួសារបើទោះបីជា សក្ខណា និងស្វាមីមានភាពមមាញឹកបែបណាក្ដី។

ជាក់ស្តែង កាលពីថ្មីៗនេះ រូបនាងក៏បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក លើបណ្តាញសង្គម ពេលដែលបានទៅកម្សាន្តនៅសួនផ្កាចម្រុះពណ៌មួយកន្លែង លើទឹកដីអាមេរិក អមដោយទេសភាពយ៉ាងស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ព្រមជាមួយទឹកមុខដ៏សប្បាយរីករាយពេលដែលបានជួបជុំគ្រួសារបែបនេះ។

ទន្ទឹមនឹងនេះ ក៏មានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ក៏បានសម្ដែងក្តីរំភើប ចំពោះគ្រួសារដ៏រីករាយ និងកក់ក្តៅរបស់នាងនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

សារ៉ាយ សក្ខណា និង គ្រួសារ
សារ៉ាយ សក្ខណា និង គ្រួសារ
សារ៉ាយ សក្ខណា
កូនស្រីរបស់ សារ៉ាយ សក្ខណា
ស្វាមីរបស់ សារ៉ាយ សក្ខណា
សារ៉ាយ​ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា
សួនផ្កាដែលសក្ខណាបានទៅលេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា