ភ្នំពេញ៖ តារាចម្រៀងរូបស្រស់សង្ហាសាច់សខ្ចី លោកករុណា ពេជ្រ បានបង្ហាញកាដូថ្មីរបស់ខ្លួនតម្លៃរាប់ម៉ឺនដុល្លារ ទាំងព្រឹកព្រលឹម ក្រោយពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ មិនទាន់បានប៉ុន្មានថ្ងៃផងនោះ។

តារាប្រុសរូបនេះបានបង្ហាញរថយន្តស៊េរីទំនើប ពណ៌ស ម៉ាក LEXUS 570យ៉ាងថ្មីស្រឡាង តម្លៃរាប់ម៉ឺនដុល្លារ ដែលជាប្រាក់កក់កម្លាំងញើសឈាមរបស់លោក ដែលបានខិតខំរកទាំងយប់ទាំងថ្ងៃ រកពេលសម្រាកមិនចង់បាន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហើបថា៖

«សួស្តីឆ្នាំថ្មី ហេង ហេង ...ទំរាំតស៊ូ ដណ្តឹងយកអូនបាន មិនងាយទេ ព្រោះថ្លៃទឹកដោះអូនច្រើនពេក....មួយចំណែក សម្រាប់ប៉ា មួយចំណែកសម្រាប់គ្រួសារ មួយចំណែកនេះ ដើម្បីខ្លួនឯង ប្រសិនបើប៉ាដឹងខ្លួន ចងចាំវិញ មិនដឹងបានសប្បាយចិត្ត ញញឹម យ៉ាងណាទេ....!!!»។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេត្រូវបានដឹងថារថយន្តមួយនេះ មានតម្លៃរហូតដល់ ២៣៥ ០០០ ដុល្លារឯណោះ  នេះបើយោងតាមវេបសាយមួយចំនួន បង្ហាញឲ្យបានដឹង។

បន្ទាប់ពីទទួលបានរថយន្តថ្មីស្រឡាងបែបនេះ លោកក៏មិនភ្លេចនាំអ្នកមានគុណ លោកឪពុកជាទីស្រលាញ់ ដែលកំពុងមានជំងឺសម្រាកព្យាបាល កម្រើកខ្លួុនមិនចង់បាន នាំគាត់ឡើងជិះរថយន្តជាមួយគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកករុណា ពេជ្រ
លោកករុណា ពេជ្រ
លោកករុណា ពេជ្រ
ឡានថ្មី ករុណា ពេជ្រ
ឡានថ្មី ករុណា ពេជ្រ
ឡានថ្មី ករុណា ពេជ្រ
ករុណា ពេជ្រ នាំឪពុកជិះឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ