ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត បាននាំគ្រួសាររបស់ខ្លួន ដើរលេងលំហែកាយនៅលើឆ្នេរសមុទ្រពោរពេញដោយក្តីសុខ។

នៅក្នុងនោះដែរ បងប្រុសស្រីរបស់តារារូបនេះ បាននាំគ្នាតែងខ្លួនយ៉ាងស្រស់សង្ហា ក្នុងសម្លៀកបំពាក់យ៉ាងសមរម្យស្អាតៗ ក្នុងដំណើរកម្សាន្តដ៏រីករាយ នៅលើសមុទ្រពោរពេញដោយស្នាមញញឹម។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាប្រុសកូន៣រូបនេះ បានបង្ហាញរូបរាងយ៉ាងស្រស់សង្ហា ដោះអាវព្រលែងសាច់ដុំធំៗ ថតជាមួយនឹងបងស្រីរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានសរសើរដល់លោកគ្រប់គ្នា ដែលមួយរយៈពេលចុងក្រោយនេះ លោកខិតខំហាត់យ៉ាងស្វាហាប់ ដើម្បីធ្វើឲ្យរាងស្អាតយ៉ាងដូច្នោះ។

រូបរាងដ៏ស្រស់សង្ហា តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រមួយចំនួន បាននាំគ្នាស៊ែរ និងភ្ជាប់ជាមួយនឹងពាក្យសរសើរដល់លោកគ្រប់គ្នា ដែលមានកូន៣ វ័យកាន់តែជ្រេយ៉ាងណាក្តី ប៉ុន្តែសម្រស់ និងរូបរាងនៅតែសង្ហាដដែល៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
គ្រួសារខេមរៈ សិរីមន្ត
គ្រួសារខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត បង្ហាញសាច់ដុំធំ
ខេមរៈ សិរីមន្ត បង្ហាញសាច់ដុំធំ
ខេមរៈ សិរីមន្ត បង្ហាញសាច់ដុំធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត