ថ្មីរហូតហ្មង...! ក្រោកពីគេងភ្លាមឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើរឿងមួយនេះកក្រើកពេញបណ្ដាញសង្គម

//s9.kh1.co/a5/a5909c8ad76048706b14638853cd51991c86c224.png
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០២៣ ១១ព្រឹក · ៥ ខែមុន

បទចម្រៀង « Call Me PaPa » គឺបានចេញនៅក្នុងផលិតកម្ម Galaxy Navatra រយពេល ៦ ថ្ងៃហើយ ដោយបទចម្រៀងនេះនិពន្ធបទភ្លេងដោយ និង ទំនុកច្រៀងដោយ Songha។

ភ្នំពេញ៖ បទចម្រៀង « Call Me PaPa » របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TikTok ច្រើន ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត

មិនថាអ្នកលក់អនឡាញ តារាអនឡាញ និង យុវវ័យជាច្រើន ដែលនិយមគាំទ្រវិស័យចម្រៀង ខ្មែរ ម្នាក់ៗ បានយកបទចម្រៀងដ៏ល្បីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « Call Me PaPay » ទៅកាត់ត និងបង្ហោះពេញបណ្តាញសង្គម ហ្វេសប៊ុក និង Tiktok ដើម្បីច្រៀងនិងរាំលេងកម្សាន្ត ។ បន្ទាប់ពីឃើញសកម្មភាពដ៏ផុសផុលនេះ ធ្វើឱ្យម្ចាស់បទចម្រៀងនេះ មានអារម្មណ៍រំភើបក្រែលែង ។

ទន្ទឹមនិងការកាត់តបទចម្រៀងដែលមានចំណងជើងថា « Call Me PaPa »ឱ្យល្បីល្បាញពេញក្នុងបណ្តាញសង្គមមក ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ត្រឡប់មកជាថ្មីម្ដងទៀត ជាមួយបទ Call Me PaPa ដែលធ្វើឡើងដើម្បីតម្រូវតាមការគាំទ្ររបស់ពុកម៉ែបងប្អូន ពិសេសបងប្អូនក្នុងស្រទាប់យុវវ័យ ដែលចូលចិត្ត និយមនូវប្រភេទបទបែប Remix នេះ បងប្អូនច្បាស់ជាស្គាល់ច្បាស់នូវស្នាដៃនិពន្ធរបស់ប្អូនប្រុសសង្ហា ខ្ញុំក៏ពេញចិត្តនូវចង្វាក់ភ្លេងមួយបទនេះដែរ សង្ឈឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា ក៏ចូលចិត្ត និងស្រលាញ់គាំទ្រដូចគ្នា » ។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា បទចម្រៀង « Call Me PaPa » គឺបានចេញនៅក្នុងផលិតកម្ម Galaxy Navatra រយពេល ៦ ថ្ងៃហើយ ដោយបទចម្រៀងនេះនិពន្ធបទភ្លេងដោយ និង ទំនុកច្រៀងដោយ Songha ។ បើចង់ដឹងច្បាស់ថាបទចម្រៀង « Call Me Papa » របស់ឧកញ៉ា ខេមរៈ សិរីមន្ត ពិរោះយ៉ាងណា តោះទៅទស្សនា និងស្តាប់កម្សាន្តទាំងអស់គ្នា ។

វីដេអូ
ខេមរៈ​ សិរីមន្ត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T