ភ្នំពេញ: អតីតតារាចម្រៀង និងពិធីការិនី យ៉ាន លីនដា សព្វថ្ងៃ កំពុងរស់នៅលើទឹកដីប្រទេសអូស្រ្ដាលី ជាមួយកូនស្រីបង្កើតតែម្នាក់របស់នាងគឺ Veronica។ បើទោះបីជា លីនដា ឈប់រស់នៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី ក៏សេចក្ដីស្រលាញ់ ចំពោះវិស័យសិល្បៈ របស់នាង មិនប្រែប្រួលនោះដែរ។

តាមរយៈគណនីហ្វេសបុ៊ក និង អ៊ីនស្ដារក្រាមរបស់ តារាស្រីរូបនេះ គេសង្កេតឃើញ តែងតែបង្ហោះនូវវីដេអូ ដែលនាងបានច្រៀងជា ភាសាអង់គ្លេស និងភាសាខ្មែរ ទៀតផង។ ជាពិសេសទៅទៀត សម្រស់របស់នាងកាន់តែស្រស់ស្អាតក្មេងជាងវ័យដដែល ស្របពេលដែលកូនស្រីរបស់នាង ធំឡើងទន្ទឹមខ្លួនទៅហើយ។

លើសពីនេះទៅទៀត ដោយមានឈាមជ័រជាអ្នកសិល្បៈ Veronica ដែលជាកូនស្រីរបស់នាង មានទាំងរូបសម្រស់ ស្រស់ស្អាតព្រមទាំង សម្លេងមានទឹកដមពីរោះ គួរជាទីចាប់អារម្មណ៏ពីសំណាក់មហាជន ថែមផងដែរ។

ថ្មីៗនេះ លីនដា និង Veronica បានបង្ហោះនូវវីដេអូច្រៀងរួមគ្នា ជាភាសាអង់គ្លេស មានចំណងជើងថា “Shallow” ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសម្លេងដ៏ពីរោះរបស់អ្នកទាំងពីរ៕ 

យ៉ាន លីនដា និង កូនស្រី ចូលរួមពិធីមង្គលការ
អ្នកនាង យ៉ាន លីនដា
យ៉ាន លីនដា និង កូនស្រី
យ៉ាន លីនដា និង កូនស្រី
យ៉ាន លីនដា និង Veronica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា