អាយុកាន់តែជ្រេ ជីវិតឯកជន តារាចម្រៀង យ៉ាន លីនដា កាន់តែស្រស់បំព្រង

//s9.kh1.co/d2/d298a6ae438b6bd19286b85d674aa21d48e77e62.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

អាយុកាន់តែជ្រេ ជីវិតឯកជន តារាចម្រៀង យ៉ាន លីនដា និងកូនស្រីសំណព្វចិត្តកាន់តែស្រស់បំព្រង ជះចំហាយកក់ក្តៅពេញទី តែម្តង

អូស្ត្រាលី ៖ ទោះបី ផ្លាស់ទៅរស់នៅក្រៅប្រទេសជាង១០ឆ្នាំ និងដកឃ្លាពីវិស័យសិល្បៈខ្មែរដាច់ស្រឡះក្តី តែដោយសារ ទឹកចិត្តស្រឡាញ់ការច្រៀង តារាស្រី យ៉ាន លីនដា នៅបន្តអាជីពជាតារាចម្រៀងលើទឹកដីអូស្ត្រាលី ទទួលបានការគាំទ្រជាខ្លាំង ពីមហាជនរស់នៅទីនោះ ព្រោះក្រៅពីបកស្រាយចម្រៀងជាភាសាខ្មែរយ៉ាងពិរោះហើយនោះ រូបនាងក៏អាចបកស្រាយចម្រៀងជាភាសាបរទេសយ៉ាងរលូនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង អាយុកាន់តែជ្រេ កូនស្រីក៏កាន់តែធំ តែតារាស្រីរូបនេះមិនខ្វាយខ្វល់រកអ្នកស្អំបេះដូងថ្មីឡើយ នៅចំណាយពេលមើលថែកូនស្រី ដែលប៉ុន្មានឆ្នាំចុងក្រោយនេះកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ព្រោះ សម្រស់កាន់តែស្រស់ស្អាត ក្មេងជាងវ័យ រី​ឯជីវិតឯកជនក៏កាន់តែមានសុភមង្គល។

តួយ៉ាង ថ្មីៗនេះ តារាស្រី យ៉ាន លីនដា ទម្លាយរូបភាពប៉ុន្មានសន្លឹកធ្វើដំណើរលើយន្តហោះ ទៅដើរលេងជាមួយកូនស្រីយ៉ាងរំភើយ ជះចំហាយកក់ក្តៅខ្លាំង ដើរលេងទៅណាមកណាតែ២នាក់ម្តាយកូន មើលហើយរីករាយជំនួស ដែលដំណើរកម្សាន្តម្តងនេះ រូបនាងមិនទាន់បង្ហើបថានឹងទៅប្រទេសណានៅឡើយទេ ទាំងនេះហើយទើបធ្វើឲ្យអ្នកគាំទ្រ ដឹងច្បាស់ថា ជីវិតឯកជនរបស់រូបនាងកាន់តែមានសុភមង្គល ដើរកម្សាន្តញឹកញាប់ ចំណែកសម្រស់វិញ កាន់តែក្មេងទៅៗ ស្អាតទៅៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង យ៉ាន លីនដា 
តារាចម្រៀង យ៉ាន លីនដា 
តារាចម្រៀង យ៉ាន លីនដា និងកូនស្រី
តារាចម្រៀង យ៉ាន លីនដា និងកូនស្រី
តារាចម្រៀង យ៉ាន លីនដា និងកូនស្រី
តារាចម្រៀង យ៉ាន លីនដា និងកូនស្រី
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា
យ៉ាន លីនដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T