ភ្នំពេញ៖ នាព្រឹកនេះដែរ ជាថ្ងៃជ័យសិរីមង្គលរបស់បងស្រីជាទីស្រលាញ់របស់តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាឈិត សុវណ្ណបញ្ញា ដែលបានធ្វើការរៀបចំឡើងយ៉ាងអធិកអធម គួរឲ្យសរសើរ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តយសជាច្រើន។

ក៏ប៉ុន្តែបើងាកទៅមើលរូបសម្រស់របស់តារាស្រីរូបនេះ នៅក្នុងថ្ងៃពិសេសរបស់បងប្រុស បងស្រីរបស់នាងវិញ ឃើញថានាងបានតែងខ្លួននៅក្នុងឈុតប្រពៃណី២ឈុត ដែលពិតជាស្អាតៗខ្លាំង មើលទៅពិតជាសាកសម និងទន់ភ្លនគួរឲ្យសរសើរ។

មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា ក៏កាន់តែលេចធ្លោខ្លាំងឡើង ជាមួយនឹងគ្រឿងអលង្ការ មាស ពេជ្រ ម៉ូតខុសៗគ្នា២ឈុតស្អាតៗ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងថ្ងៃមង្គលដ៏អធិកអធមនេះរបស់បងស្រីរបស់ខ្លួន។

តាមរយៈរូបភាពជាច្រើន បង្ហាញពីភាពរីករាយនៅក្នុងកម្មវិធី នៅក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនសរសើរ ដល់រូបឆោមស្រស់ស្អាតបែបធម្មជាតិរបស់នាងគ្រប់គ្នា ជាពិសេសនៅពេលដែលស្លៀកពាក់ឈុតប្រពៃណីបែបនេះ៕

សូមទស្សនារូបភាព ខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការបងស្រីឈិត សុវណ្ណបញ្ញា
ទិដ្ឋភាពមង្គលការបងស្រីឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា និងបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី
ឈិត សុវណ្ណបញ្ញា ក្នុងថ្ងៃមង្គលបងស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា