ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជា្របហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត បានធ្វើការសម្រាកពីសិល្បៈអស់ពេលជាច្រើនខែ ដើម្បីទុក្ខពេលវេលាកាន់ទុក្ខប្អូនស្រីជាទីស្រលាញ់ដែលបានចែកឋានទៅ និងយកពេលដើម្បីគិតគូពីសុខភាពរបស់ខ្លួន។

មួយរយៈពេលនេះដែរ ឃើញថាតារាប្រុសរូបនេះ តែងតែបង្ហាញនូវសកម្មភាពហាត់ប្រាណ ជារៀងរាល់ថ្ងៃ ស្របពេលដែលថ្ងៃដែលត្រូវវិលចូលសិល្បៈវិញ កាន់តែខិតចូលមកដល់។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសកូន៣រូបនេះ បានធ្វើការដោះអាវ បង្ហាញនូវសាច់ដុំធំៗរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយក្នុងនោះដែរ ឃើញថារូបរាងរបស់លោកបានផ្លាស់ប្តូរច្រើន ជាមួយនឹងរូបរាងប្រែជាមានសាច់ដុំធំៗ មើលទៅកាន់តែងសង្ហាខ្លាំងឡើងគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង។

ក្រោយពីបានឃើញរូបរាងរបស់លោកបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរពីការខិតខំប្រឹងប្រែ ហាត់ប្រាណរបស់លោក ដែលបានចំណាយពេលជាយូរ ទម្រាំបានរូបរាងសង្ហា រឹងមាំបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត