ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពអ្នកនាងពេជ្រ សោភា តែងតែទទួលបានការកោតសរសើរពីសំណាក់មហាជនជាច្រើន មិនថាប្រុសស្រីក្មេងចាស់ ក្រោយនាងបានធ្វើទង្វើល្អៗនៅក្នុងសង្គម និងការបង្ហាញក្តីស្រលាញ់ ចំពោះវប្បធម៌ខ្មែរជាច្រើនផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានមុននេះ តារាស្រីរូបនេះក៏បានបង្ហើបថា នាងនឹងចុះទៅជួយក្មេងៗ ដែលកំពុងជួបការលំបាក គ្មានសាលារៀនផ្ទាល់ ដែលបច្ចុប្បន្នរៀននៅតែក្នុងសាលាឆាន់របស់លោក ទាំងលំបាក នៅលើទឹកដីខេត្ដកំពត ស្រុកឈូក ឃុំដែកជោ អភិវឌ្ឃ៍ ភូមិពង្រក វត្ដពង្រក ជុំដែកជោ។

តាមរយៈដំណឹងមួយនេះ នាងក៏បន្ថែមថា៖«ខ្ញុំឈប់ស្រលាញ់ឡានហើយ» ដោយក្នុងន័យថាសុខចិត្តយកប្រាក់ដែលចង់ប្តូរឡានថ្មីនោះ ទៅជួយក្មេងៗទាំងនោះដែលកំពុងតែ ជួយការលំបាក មិនបោះបង់ចោលការសិក្សា មានចិត្តចង់រៀនសូត្រ។

ក្រោយពីបានឃើញទង្វើបែបនេះ មហាជនជាច្រើន ពិតជាកោតសរសើរដល់តារាស្រីរូបនេះ ដែលមានទឹកចិត្តល្អជួយដល់ក្មេងៗបែបនេះ ស្របពេលដែលសុទ្ធចិត្តបោះបង់បំណងប្រាថ្នាផ្ទាល់ខ្លួន ចង់បានឡានថ្មី ដើម្បីជួយពួកគេ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ៖

អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
ក្មេងៗក្រីក្រ ដែលមិនមានសាលារៀន
ក្មេងៗក្រីក្រ ដែលមិនមានសាលារៀន
ក្មេងៗក្រីក្រ ដែលមិនមានសាលារៀន
សាររបស់ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា