ភ្នំពេញ៖ កម្មវិធី «I Can See Your Voice Cambodia» កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ទី ៧ ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពីសប្តាហ៍មុនៗ ជាពិសេសគឺកំពូលតារាចម្រៀងកិត្តិយសដ៏ស្រស់សោភាគឺអ្នកនាង សុខ ស្រីនាង

រំលឹកកាលសប្តាហ៍មុន ដែលមានលោក STEP ជាតារាចម្រៀងកិត្តិយស គឺទាយខុសរហូត សូម្បីបេក្ខជនចុងក្រោយក៏នៅតែជ្រើសខុស គឺត្រូវបានគេបាញ់ពេញឆាកតែម្តង។ តែសម្រាប់សប្តាហ៍នេះអ្នកនាង សុខ ស្រីនាង គឺពូកែជ្រើសរើសតែម្តង ជាពិសេសបេក្ខជនចុងក្រោយ ដែលត្រូវច្រៀងរួមជាមួយគ្នាគឺម៉ាអែមតែម្តង មិនត្រឹមតែមានសម្លេងពីរោះនោះទេ គឺថារូបរាងក៏សង្ហាអស់ទាស់តែម្តង។

កម្មវិធី «I Can See Your Voice Cambodia» មានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៦:០០ ដល់ម៉ោង ៨:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

តោះ! មកទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង