នារីកំពូលរាបសារ សុខ ស្រីនាង ទៅបង្អួតសម្រស់ដល់ប៉ារីស

//s9.kh1.co/3c/3c65d7b312f010ae1a56a26fadef99ae054a9982.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ទៅដល់អ៉ឺរ៉ុបបែបណា ក៏ សុខ ស្រីនាង នៅតែលេងខ្លួនបែបសុភាពសាមញ្ញៗ តែស្អាតយកទៅណាមិនអស់។

បរទេស៖ តារាចម្រៀងស្រីដែលស្ថិតនៅក្នុងទ្រនំផលិតកម្មហង្សមាស សុខ ស្រីនាង ជាតារាចម្រៀងដែលមានសម្លេងពិរោះនិងរូបសម្បត្តិស្រស់ស្អាតមានមហាជនស្រលាញ់ចូលចិត្តជាយូរមកហើយ។ មហាជនតែងតែសរសើរពីសម្ផស្សរបស់ស្រីនាងដែលកាន់តែស្អាតទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីទេពកោសល្យគួរឲ្យស្ញើចសរសើរ ក្នុងវិស័យសិល្បៈតាមរយៈទឹកដមសំដៀងដ៏គ្រលួចមានមន្តស្នេហ៍តារាម្នាក់នេះ គឺមានរូបសម្ភស្សស្អាតខ្លាំងផងដែរ មិនចាញ់ក្មេងៗប៉ុន្មាននោះ ដែលធ្វើឲ្យអ្នកគាំទ្រគន់មើលសម្រស់មិនចេះជិនណាយ សោះឡើយ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ស្រីនាង បានទៅបង្អួតសម្រស់ នៅឯទឹកដីបរទេស ទីក្រុងប៉ារីស បង្ហាញឲ្យឃើញសម្រស់ដ៏ស្រស់ល្អឯក តាមរយៈសាច់ស ខ្ចី មុខសគ្មានមុនគ្មានស្នាម រួមជាមួយឈុតខោអាវពណ៌ផ្កាឈូក យ៉ាងសុភាព មិនស៊ិចស៊ីលើក្រោម ក៏ស្រីនាង រំលេចសម្រស់ល្អឯក មើលទៅ សាមញ្ញៗ ប៉ុន្តែសមសួនស្អាត ​ពិតជាប្លែក ភ្នែកតែម្តង ដែលមើលទៅ សក្ខ័សមជាមួយនឹងកញ្ញាខ្លាំងណាស់។

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T