អ្នកសុភាពៗ ទៅលេងស្រុកក្រៅអាចយកស្ទាយ៍ ស្រីនាង បាន មិនស៊ិចស៊ីហេីយថ្លៃថ្នូរទៀត

//s9.kh1.co/a6/a6261153a6c2b3f35f285c6b77205e49d21a8931.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

សាមញ្ញៗតែ ថ្លៃថ្នូរ ការតុបតែងខ្លួនរបស់ សុខ ស្រីនាង កាន់តែទទួលបានការពេញចិត្តពីអ្នកទស្សនា។

កម្សាន្ត៖ ពិតណាស់ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុខ ស្រីនាង ធ្លាប់ត្រូវបានមហាជនលើកឡើងថា ជាសិល្បការិនីមួយរូបដែលស្រគត់ស្រគំ សុភាពរាបសា ក្រោមហេតុផល ដែលនាងមិនសូវ បញ្ចេញសកម្មភាពសាំញុំាច្រើន ពោលគឺនាងប្រើជីវីតសាមញ្ញបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ក្រៅពីរស់នៅស្ងៀមស្ងាត់មិនបញ្ចេញសកម្មភាពច្រើនដូចមិត្តរួមអាជីពដ៏ទៃ អាចនិយាយបានថា ស្រីនាង ក៏ជាសិល្បការិនីមួយរូបដែលពុំធ្លាប់បញ្ចេញរូបស៊ិចស៊ី ម្ដងណាឡើយទាំងក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និង IG។

ជាក់ស្ដែង បើក្រលេកមើលសូម្បីការតុបតែងខ្លួន ទៅដល់ប្រទេសដែលគេនិយមស្លៀកពាក់ស៊ិចស៊ីប៉ុណ្ណឹងហើយ តែសម្រាប់ សុខ ស្រីនាង នៅតែប្រកាន់ភ្ជាប់នៅ ការស្លៀកពាក់បែបសមរម្យ សុភាពរាបសា គ្រប់រូបភាពដែលតារាស្រីរូបនេះបានបង្ហោះ សុទ្ធសឹងតែ ទទួលបានការពេញចិត្តនិងស្រលាញ់ពីសំណាក់អ្នកគាំទ្រមិនដែលទាស់ភ្នែក៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T