ភ្នំពេញ៖ អាចនិយាយបានថាមួយរយៈនេះ តារាចម្រៀងប្រុសពោរពេញទៅដោយ មនោសញ្ចេតនាលោក ដូង វិរៈសិទ្ធ ហាក់បីដូចជាមិនសូវជាចេញបទចម្រៀងរបស់ ខ្លួននោះទេ ធ្វើឲ្យទស្សនិកជន មានការនឹករលឹកដល់រូបលោក ជាខ្លាំង។

យ៉ាងណាមិញ ដោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតចូលមកដល់នោះ ធ្វើឲ្យតារាចម្រៀងនៅក្នុងផលិតកម្ម ទាំងស្រី ទាំងប្រុស នាំគ្នាបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន មិនថាជាចង្វាក់ប្រពៃណី ឬ ញាក់។

ក្នុងនោះគេសង្កេតឃើញ លោក ដួង វីរៈសិទ្ធ ដែលជាម្ចាស់ជ័យលោភី ក្នុងកម្មវិធី« I Am a Singer Cambodia » ក៏បានបញ្ចេញបទថ្មីរបស់ខ្លួន ជាចង្វាក់ញាក់ផងដែរ ក្រោយពីស្ងាត់មួយរយៈមក។

ជាការពិតណាស់ បើទោះបីជាលោក មិនសូវជាចេញបទចម្រៀងរបស់ខ្លួន នៅលើទីផ្សារក៏ដោយ តែលោក ដួង វីរៈសិទ្ធ នៅតែទទួលបានការគាំទ្រ និងពេញនិយមពីសំណាក់មិត្តៗយុវវ័យដដែល។ ដោយបទចម្រៀងថ្មីនោះ មានចំណងជើងថា «កូនពៅកូនពូជ»រៀបរាប់ពី ចរិតពិតៗរបស់ កូនពៅ យ៉ាងចាក់ដោតតែម្ដង៕

តោះទៅស្ដាប់បទចម្រៀងទាំងអស់គ្នា៖  

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ