ភ្នំពេញ៖ ទោះបីជាអតីតាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងវ៉ាន់ ម៉ូនិច បានឃ្លាតឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាជីវិតឯកជនរបស់តារាស្រីរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន។

បើងាកមកនិយាយពី រឿងគ្រួសារវិញឃើញថា នាងតែងតែបង្ហាញនូវក្តីស្រលាញ់ ក៏ដូចជាភាពផ្អែមល្ហែមជាមួយស្វាមី និងកូនទើបនឹងកើតជានិច្ច ទោះបីជាមិនទាន់រៀបការយ៉ាងណាក្តី។ មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចដំណឹងថាតារាស្រីរូបនេះ មានដណ្តើមនឹងយកស្វាមីគេ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ។

ដើម្បីបញ្ចប់ការសង្ស័យ ពីបណ្តាមហាជនជាច្រើន ក៏តារាស្រីស្រស់រូបនេះ បានធ្វើការបង្ហោះជាសាធារណៈរវាង សំបុត្រមង្គលការចុះអេតាស៊ីវិលជាមួយស្វាមីរបស់នាង។ ទន្ទឹមនឹងនេះដែរ នាងក៏បានបញ្ជាក់បន្ថែមពីលើទៅលើរឿងមួយចំនួន ទៅកាន់មហាននៅលើបណ្តាញសង្គម យ៉ាងដូច្នោះថា៖

«អូខេណា កាសែតបានចុះថាខ្ញុំយកប្ដីគេ ឲ្យផ្អើលពេញហ្វេសប៊ុក ចឹងខ្ញុំសុំបង្ហាញអេតាស៊ីវិល ខ្ញុំជាមួយប្ដីខ្ញុំតិច ហើយខ្ញុំនឹងបង្ហោះលិខិតលែងលះ គាត់ជាមួយអតីតប្រពន្ធគាត់មុន»។

គួរំលឹកផងដែរថា តារាស្រីរូបនេះ បានស្រលាញ់គ្នាជាមួយស្វាមីអស់ពេលជាច្រើនឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗនេះ នាងទើបតែទទួលបានសមាជិកថ្មី កូនដ៏គួរឲ្យស្រលាញ់ម្នាក់។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងថ្ងៃនេះ នាងក៏បានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មី ជាមួយគ្រួសារយ៉ាងមានសុភមង្គលផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងវ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមីគ្រួសារ
វ៉ាន់ ម៉ូនិច និងស្វាមី ឡើងគេហដ្ឋានថ្មីថ្ងៃនេះ
វ៉ាន់ ម៉ូនិច និងស្វាមី ឡើងគេហដ្ឋានថ្មីថ្ងៃនេះ
វ៉ាន់ ម៉ូនិច និងស្វាមី ឡើងគេហដ្ឋានថ្មីថ្ងៃនេះ
សំបុត្ររៀបអាពាហ៍ពិពាហ៍របស់វ៉ាន់ ម៉ូនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច