មិនធម្មតាទេ តារាខ្មែរប៉ុន្មាននាក់នេះ ក្មេងៗទេ តែជិះសុទ្ធតែ Rolls Royce

//s9.kh1.co/94/9412a8db1717d4abdc28a2fc0cdf9882deb3a681.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

មិនធម្មតាប៉ុន្មានទេ តារាខ្មែរទាំងនេះ នៅក្មេងៗទេ តែម្នាក់ៗសុទ្ធតែ ជោគជ័យខ្លាំង រហូតដល់ថ្នាក់ ទិញរថយន្ត Rolls Royce ជិះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាដឹងច្បាស់ពី រថយន្តលំដាប់សេដ្ឋីល្បីឈ្មោះ Rolls Royce ដែលនៅស្រុកខ្មែរ ពីមុនៗ គេក្រឡេកឃើញមានតែ អ្នកជំនួញនិងអ្នកមុខអ្នកការល្បីៗក្នុងជួររាជរដ្ឋាភិបាល ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលជិះរថយន្តស៊េរីខ្ពស់នេះ ព្រោះវាមានតម្លៃថ្លៃ ដែលមនុស្សម្នាសាមញ្ញមិនអាចលៃលកទិញជិះបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ បើក្រឡេកមកមើល តារាខ្មែររលកក្រោយទាំងប៉ុន្មានដួងនេះវិញ ម្នាក់ៗសុទ្ធតែ ជាម្ចាស់រថយន្តម៉ាកនេះ ក្រោយពេល ជោគជ័យយ៉ាងត្រចះត្រចង់លើវិថីសិល្បៈ និងទទួលបាន ផ្លែផ្កាកាន់តែខ្លាំង ក្នុងជំនួញគ្រួសារនិងជំនួញផ្ទាល់ខ្លួន ធ្វើឲ្យគេឯង ផ្ទុះការស្ងើចសរសើរក្រៃលែង។

១. តារាចម្រៀង ខេមរៈ សេរីមន្ត

ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងរូបនេះ ទិញរថយន្តRolls Royce មុនពេលប្រកាសបើកជំនួញអចលទ្រព្យរបស់ខ្លួនទៅទៀត មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ការងាររបស់រូបលោក ហាក់ឡើងកូដខ្លាំង ជាពិសេសទើបឡើងងារជា ឧកញ៉ា កាលពីប៉ុន្មានថ្ងៃមុនទៀត។

រូបភាព
រូបភាព
រូបភាព
រូបភាព

២.​ ពិធីការិនី ខៀវ សានសាណា

អាជីពជា ពិធីការិនី តារាស្រីរូបនេះ ពិតជា ទទួលបានការគាំទ្រនិងពេញចិត្តនឹងទេពកោសល្យរបស់រូបនាងជាខ្លាំង ក្រោយរៀបការជាមួយស្វាមី ជាអ្នកជំនួញរួចហើយនោះ តារាស្រីជើងចាស់រូបនេះ មានជីវិតកាន់តែស្រស់បំព្រង ដូចព្រះនាងក្នុងរឿងនិទាន។

រូបភាព
រូបភាព
រូបភាព
រូបភាព

៣. តារាចម្រៀង ទេព បូព្រឹក្ស

ពិតណាស់ កាលពី២ឆ្នាំមុននេះ តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានគូស្នេហ៍ខ្លួន តារារ៉េបល្បីឈ្មោះ ងួន ចាន់ដេវីត supriseថ្ងៃកំណើតនឹង កាដូរថយន្តលំដាប់សេដ្ឋីមួយគ្រឿង ធ្វើឲ្យផ្អើលអស់ហ្វេនៗ។

រូបភាព
រូបភាព

៤. តារាសម្តែង ចន ច័ន្ទលក្ខិណា

បើទោះបី មិនបើកចំហពីរឿងឡើងស៊េរីរថយន្ត រហូតដល់Rolls Royce តែតារាស្រី ចន ច័ន្ទលក្ខិណា និងស្វាមីលោក ហេង ឡុង ត្រូវគេសម្គាល់ថតរូបក្នុងរថយន្តស៊េរីនេះ បង្ហោះលើបណ្តាញសង្គម ជាញឹកញយ។

រូបភាព
រូបភាព
រូបភាព
រូបភាព

៥. តារាចម្រៀង សួស វីហ្សា

ថ្មីៗនេះ ហ្វេនៗក្រឡេកឃើញ តារាប្រុសរូបនេះ តែងបង្ហោះរូបភាពជាមួយរថយន្ត Rolls Royce ដែលធ្វើឲ្យមហាជន រំពឹងថា រូបលោកបានទិញរថយន្តនេះបាត់ទៅហើយ គ្រាន់តែមិនចង់បង្ហាញឲ្យចំៗថា បានទិញជិះតែប៉ុណ្ណោះ ព្រោះមុននឹងទិញផ្ទះវីឡាឲ្យភរិយា រូបលោកក៏បង្ហោះក្នុងស្ទាយ៍ដូច្នេះដែរ។

រូបភាព
រូបភាព

៦. តារាចម្រៀង កែវ វាសនា

កាលពីប៉ុន្មានថ្ងៃមុននេះ ភរិយាតារាចម្រៀង កែវ វាសនា បានបង្ហោះកាដូមានតម្លៃ ទិញទុកឲ្យកូនស្រីអាយុ៤ឆ្នាំ ជារថយន្តRolls Royce ដែលនេះធ្វើឲ្យហ្វេនៗឃើញហើយ ស្រឡាំងកាំង។

រូបភាព
រូបភាព

៧. អតីតារាស្រី វ៉ាន់ ម៉ូនិច

បើទោះបី ដកឃ្លាពីការងារសិល្បៈយូរឆ្នាំក្តី ក្រោយរៀបការជាមួយនឹងស្វាមីជាឧកញ៉ាម្នាក់ តែតារាស្រីរូបនេះ ក្លាយជា តារាInstagram ដែលមានអ្នកតាមដានជីវិតឯកជន សែនសុភមង្គលរបស់រូបនាង លើសពីនេះទៅទៀត អ្នកលេងបណ្តាញសង្គម ប្រាកដជាដឹងថា រូបនាងជាតារាស្រីហាយសូកម្រិតណា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
កែវ វាសនាទេព បូព្រឹក្សខេមរៈ​ សិរីមន្តខៀវ សានសាណាសួស វីហ្សាចនច័ន្ទ លក្ខិណាវ៉ាន់ ម៉ូនិច
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T