ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាងខ្ញុង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក ក្រោយនាងបានបង្ហាញមុខមាត់ជាំ ដោយសារតែការកែសម្ផស្ស ធ្វើច្រមុះបន្ថែមរបស់នាង។

ការដែលតារារូបនេះបានធ្វើច្រមុះ បែរជាមានមហាជនមួយចំនួនបែ្រជាមិនពេញចិត្ត និងធ្វើការរិះគន់ទៅលើរូបនាងយ៉ាងខ្លាំងៗ ថានាងស្អាតប៉ុណ្ណឹងហើយ នៅតែកែសម្រស់បន្ថែមទៀត

ក្រោយពីបានឃើញបែបនេះ តារារូបនេះក៏មិនបង្អង់យូរបានធ្វើការឆ្លើយតប ទៅកាន់អ្នករិះគន់ និងមិនពេញចិត្តខ្លួនមួយចំនួន យ៉ាងចំៗ ដែលគ្រាន់តែយកប្រាក់ដែលស្វាមីឲ្យ ដើម្បីទៅកែសម្ផស្សខ្លួនឯងសោះ បែរជាមានអ្នករិះគន់បែបនេះ។ ជាមួយគ្នានេះដែរ នាងបានបង្ហោះសារ នៅលើបណ្តាញសង្គមរបស់នាងយ៉ាងដូច្នោះថា៖

«លួចឆក់ប្លន់គេវាយខៀវភ្នែកទៅសមនឹងខ្មាស់ គ្រាន់តែធ្វើច្រមុះលុយប្តីឲ្យ សាច់ខ្លួនឯង ឈឺខ្លួនឯង ស្អាតខ្លួនឯង សោះហេតុអ្វីត្រូវខ្មាស់ អ្នកដែលត្រូវខ្មាស គឺអ្នកដែរកែសម្ផស្សមិនហ៊ាននិយាយការពិត ហើយដើរអួតគេថាស្អាតធម្មជាតិឯណោះវិញទេអូយខ្មាស់គេណាស់លោក អាណិតតែអ្នកជេរថាឲ្យគេទេ លោកអើយហេតុតែគ្នាច្រណែន ខ្លះជេរចុះ ខ្លះជេរចេះ ដាក់ទំនាយ ហាសហាហួសចិត្ត តែតែស្កស្ក ណា»៕

ខ្ញុង និងស្វាមី
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង ធ្វើច្រមុះ
អ្នកនាងខ្ញុង ធ្វើច្រមុះ
អ្នកនាងខ្ញុង ធ្វើច្រមុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង